ព័ត៌មានជាតិ
ក្រសួងបង្ហាញលេខកូដចំនួន ៥ ប្រើគ្រប់ប្រព័ន្ធទូរសព្ទឥតគិតថ្លៃ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបង្ហាញលេខកូដរួមចំនួន ៥ ដែលមានលក្ខណៈស្តង់ដាររួមមាន *1200#, *1201#, *1202#, *1203*PIN# និង 1204 សម្រាប់ប្រើប្រាស់គ្រប់ប្រព័ន្ធទូរសព្ទចល័តដោយឥតគិតថ្លៃ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះថ្ងៃទី ២៩ ខែធ្នូនេះបានឱ្យដឹងថា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាទូរសព្ទចល័តទាំងអស់ និយ័តករទូរគមនាគមន៍កម្ពុជាបាន តម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនៅទូទាំងប្រទេស រៀបចំលេខកូដរួមដែលមានលក្ខណៈស្តង់ដារ ស្របតាមលេខកូដទូរគមនាគមន៍ជាតិ ដែលមានមុខសញ្ញាប្រើប្រាស់ ដូចជាលេខកូដរួម *1200# ប្រើសម្រាប់ផ្តាច់សេវាបន្ថែម (VAS) ដែលមិនត្រូវការប្រើដោយគ្រាន់តែ ចុច *1200# រួចចុចបញ្ជូន។

លេខកូដ 1201# ប្រើសម្រាប់ពិនិត្យសមតុល្យទឹកប្រាក់ដោយគ្រាន់តែ ចុច *12០1# រួចចុចបញ្ជូន។ លេខកូដ *1202# ប្រើសម្រាប់ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់ដោយគ្រាន់តែ ចុច *1202# រួចចុចបញ្ជូន។ លេខកូដ *1203*PIN# ប្រើសម្រាប់បញ្ចូលទឹកប្រាក់ដោយគ្រាន់តែ ចុច *1203*PIN# រួចចុចបញ្ជូន និង 1204 ប្រើសម្រាប់ទាក់ទងទៅកាន់សេវាបម្រើអតិថិជនដោយគ្រាន់តែ ចុច 1204 រួចចុចបញ្ជូន។
ក្រសួងបានបន្តថាដូចនេះ សាធារណជនអាចប្រើប្រាស់លេខកូដទាំង ៥ ខាងលើបានគ្រប់ប្រព័ន្ធទូរសព្ទចល័តទាំងអស់ ដើម្បីធ្វើការផ្តាច់សេវាបន្ថែម ដែលមិនត្រូវការប្រើ ពិនិត្យសមតុល្យទឹកប្រាក់ ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់ បញ្ចូលទឹកប្រាក់ ឬទាក់ទងទៅកាន់សេវាបម្រើអតិថិជនរបស់ក្រុមហ៊ុនទូរសព្ទចល័តនីមួយៗ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ តទៅ៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


