សន្តិសុខសង្គម
បញ្ជូនខ្លួនថៅកែរោងចក្រផលិតបារីក្លែងក្លាយឡើងតុលាការ
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២២ នេះ បានបញ្ជូនខ្លួនថៅកែរោងចក្រ ហុងអន្តរជាតិ ដែលលួចផលិតបារី JET និងបារី ៥៥៥ ក្លែងក្លាយ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វីការសាកសួរ។

ស្ដ្រីជនសង្ស័យរូបនេះ ឈ្មោះ ង៉ូវ ម៉ុក អាយុ៧០ឆ្នាំ មានលំនៅស្ថានភូមិ ទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឃាត់ខ្លួនជនង្ស័យ នៅថ្ងៃទី ៣ ខែមករា នៅក្នុងរថយន្ត មួយគ្រឿងម៉ាក HYUNDAI នៅក្នុងចំណតរថយន្តដឹកទំនិញ (ជិតម្ដុំស្ដុបកោសដូង) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយសង្ស័យដឹកជញ្ជូនបារីម៉ាក JET ក្លែងក្លាយ។

ក្រោយពីការពិនិត្យជាក់ស្ដែង សមត្ថកិច្ចបានរកឃើញបារីម៉ាក JET ក្លែងក្លាយ ចំនួន៤៧ប៊ិច។ ដោយមានការសម្របសម្រួលដឹកនាំ ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចបាននាំយករថយន្ត និងអ្នកបើកបរឈ្មោះ នៀ ណារិន ភេទប្រុស អាយុ៣៨ឆ្នាំ ត្រឡប់ទៅទីតាំងដើមដែលដឹកបារីទាំងនោះចេញមក ស្ថិតនៅរោងចក្របារី ហុង អន្តរជាតិ ផ្លូវអង្គតាមិញ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លុះព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៨៖ ៥០ នាទី សមត្ថកិច្ចចម្រុះក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបន្តនីតិវិធីត្រួតពិនិត្យឆែកឆេររោងចក្របារី ហុង អន្តរជាតិ។

ការបង្ក្រាបនេះក្រោយពីសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបានទទួលពាក្យបណ្ដឹង ថាមានការចរាចរណ៍ផលិតផលបារីម៉ាក JET ក្លែងក្លាយនៅព្រះរាជាណាចក្រកម្ពុជា ហើយនាយដ្ឋានបទល្មើសបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត មានរយះពេលជាងមួយឆ្នាំ។
ក្នុងប្រតិបត្តិការឆែកឆេរត្រួតពិនិត្យជាក់ស្ដែងនេះ បានរកឃើញនូវសម្ភារៈវត្ថុតាងជាច្រើនដែលមានការពាក់ព័ន្ធទៅនឹងការផលិត វេចខ្ចប់ ចែកចាយ បារីម៉ាក JET ក្លែងក្លាយ និងបារីម៉ាក ៥៥៥ ក្លែងក្លាយ មួយចំនួនធំ នៅក្នុងឃ្លាំង នៃទីតាំងរោងចក្រខាងលើរួមមាន៖
១. បារីម៉ាក JET វេចខ្ចប់រួច ចំនួន ៤៧ប៊ិចនិង១៤០កញ្ចប់ ស្មើ ២៣.៦៤០ កញ្ចប់
២. សម្បកកញ្ចប់បារី JET ចំនួន ២០០,២៣០សន្លឹក ស្មើ ៩៩៥ គីឡូក្រាម
៣.សម្បកសុងបារី JET ចំនួន ១៦,៥០០សន្លឹក ស្មើ ១៨០គីឡូក្រាម
៤.កន្ទុយស្នោរបារី ចំនួន ៣៨០កេស ស្មើ ៧,៦០០គីឡូក្រាម
៥.តែមប្រិ៍ BAT ចំនួន ២,០៥៧សន្លឹក
៦.តែម VN DUTY NOT PAID ចំនួន ២,៨០៨សន្លឹក
៧.រថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ 2J-5938
៨.ថង់រុំបារី ចំនួន ៧០បារ៉ែត ស្មើ ៥៩,៥០០គីឡូ ក្រាម
៩.បារីមូលរួចមិនទាន់វេចខ្ចប់ ចំនួន ១៤០ កញ្រ្ជែង ស្មើ ៧០០គីឡូក្រាម
១០.ក្រដាស់រុំកន្ទុយបារី ចំនួន៣២ដុំ ស្មើ ៤,៧៦៨គីឡូក្រាម
១១.សម្បកអាលុយមីញ៉ូម ចំនួន ៧៩០ កេស ស្មើ ៣០,០២០គីឡូក្រាម
១២.ម៉ាស៊ីនវេចខ្ចប់បារី ចំនួន ០៧គ្រឿង
១៣.ម៉ាស៊ីនមូលកន្ទុយបារី ចំនួន ០២គ្រឿង ស្មើ ០២គ្រឿង
សរុប៖
-សម្ភារៈសម្រាប់បម្រើការផលិតបារីក្លែងក្លាយ ចំនួន ១៣៩,៤៥៣ គីឡូក្រាម
-បារីម៉ាក JET វេចខ្ចប់ ចំនួន ២៣,៦៤០ កញ្ចប់
-តែមប្រិ៍ BAT និងVN DUTY NOT PAID ចំនួន ៤,៨៦៦ សន្លឹក
-ម៉ាស៊ីនវេចខ្ចប់បារី ចំនួន ០៧ គ្រឿង
-ម៉ាស៊ីនមូលកន្ទុយបារី ចំនួន ០២គ្រឿង
-រថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ 2J-5938

ក្រោយពីធ្វើការត្រួតពិនិត្យរួច តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចអោយសមត្ថកិច្ចចម្រុះ ធ្វើការដកហូតសម្ភារៈខាងលើ យកទៅរក្សាទុកជាបណ្ដោះអាសន្ននៅនាយដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នឹងធ្វើការបិទផ្លុំបេទ្វារឃ្លាំង និងច្រកចេញចូល នៃទីតាំងរោងចក្រខាងលើជាបណ្ដោះអាសន្ន និងបានធ្វើការឃាត់ខ្លួនបានម្ចាស់ទីតាំងខាងលើមានឈ្មោះ ង៉ូវ ម៉ុក ភេទ ស្រី ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ យកទៅចាត់ការតាមនីតិវិធី និងឈ្មោះ ង៉ូវ ស្រ៊ុន ភេទ ប្រុស បានកំពុងរត់គេចខ្លួន ដែលជាម្ចាស់រោងចក្រផលិតបារី ហុងអន្តរជាតិ៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


