ព័ត៌មានជាតិ
អាហារដ្ឋានស្មៅទន្លេ ក្រុងកំពង់ចាម បានចូលរួមទប់ស្កាត់ ជំងឺកូវីដ១៩
អាហារដ្ឋានស្មៅទន្លេ ដែលមានភាពទាក់ទាញដ៏ខ្លាំងមួយរយៈកន្លងមកនេះ នៅក្នុងក្រុងកំពង់ចាម ដែលអ្នកទេសចរភាគច្រើនមកថតរូបសិល្បៈប្លែកៗ អមដោយទេសភាពដងទន្លេមេគង្គ និងជាកន្លែងអាហារដ្ឋាន ផងនោះ កំពុងបានចូលរួមប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ សហគមន៍ ខណៈបច្ចុប្បន្នកម្ពុជារកឃើញអ្នកវិជ្ជមានវីវុសកូវីដ១៩ជាច្រើននាក់។

លោក ប៉េង ឈុន ដែលជាម្ចាស់អាហារដ្ឋានស្មៅទន្លេ ក្នុងក្រុងកំពង់ចាម បានឲ្យដឹងថា ក្រោយពីមានព្រឹត្តិការណ៍២៨ វិច្ឆិកាមក និងអនុវត្តន៍តាមវិធានអនាម័យ ការបង្ការការពារទប់ស្កាត់ ជំងឺកូវីដ១៩តាមសហគមន៍នោះ អាហារដ្ឋានលោក បានរៀបចំបំពាក់ម៉ាស៊ីនបាញ់អាល់កុលលាងដៃស្វ័យប្រវត្ត ៦ គ្រឿង ម៉ាស៊ីនវាស់កម្ដៅ និងបានរៀបតុអង្គុយដោយមានគម្លាតសុវត្ថិភាពរបស់តុនីមួយៗ ដាក់ដបបាញ់អាល់កុលតាមតុ និងបុគ្គលិកម្នាក់ៗក្នុងអាហារដ្ឋានមានពាក់ម៉ាស់ និងក្បាំងមុខ សម្រាប់ការពារជានិច្ច មិនត្រឹមតែប៉ុណ្ណោះ អាហារដ្ឋានស្មៅទន្លេបានបិទមួយរយៈសម្រាប់បន្ទប់ទទួលទានអាហារដែលមានម៉ាស៊ីនត្រជាក់។




លោក ប៉េង ឈុន បានបន្ថែមទៀតថា មួយរយៈនេះមិនសូវមានភ្ញៀវឬអ្នកទេសចរថតរូបមកលេងកម្សាន្តច្រើនទេ តែទោះបីយ៉ាងណាក្តី សម្រាប់អាហារដ្ឋានស្មៅទន្លេ កំពុងបានចូលរួមការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាការចូលរួមចំណែកជាមួយអាជ្ញាធរខេត្តឲ្យបានខ្ជាប់ខ្ជួន និងបង្ហាញភាពកក់ក្ដៅដល់សុខភាព ផាសុកភាពដល់ភ្ញៀវមកលេងកម្សាន្តអាហារដ្ឋានស្មៅទន្លេនេះ៕






អត្ថបទនិងរូបភាព៖ លោក ហុង ម៉េងហៀង
ចុចអាន៖គួរឲ្យសរសើរ អាហារដ្ឋានមួយកន្លែង ចេះច្នៃរូបសិល្បៈប្លែកៗទាក់ទាញភ្ញៀវទៅញាំអាហារ
ចុចអាន៖អាជីវករប្តូរប្រាក់ នាំគ្នាប្រុងប្រយ័ត្នពេលដោះដូរប្រាក់សុទ្ធតែបាញ់អាល់កុល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


