ព័ត៌មានជាតិ
អាជីវករប្តូរប្រាក់ នាំគ្នាប្រុងប្រយ័ត្នពេលដោះដូរប្រាក់សុទ្ធតែបាញ់អាល់កុល
អាជីវករប្តូរប្រាក់និងលក់មាសនៅផ្សារច្បារអំពៅ បានឲ្យដឹងថា សព្វថ្ងៃនេះ ពួកគាត់មានការប្រុងប្រយ័ត្ននៅពេលទទួលប្រាក់ពីម៉ូយមកទិញដូរ។

អាជីវករ ម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែធ្នូនេះថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩នាដើមឆ្នាំ២០២០ មកពួកគាត់ជាអ្នកប្តូរប្រាក់និងលក់មាសតែងយកចិត្តទុកដាក់ ក្នុងការទទួលប្រាក់ពីម៉ូយ ដោយបាញ់ទឹកអាល់កុលលើក្រដាសប្រាក់ ហើយពេលរាប់ប្រាក់ក៏មានពាក់ស្រោមដៃនិងពាក់ម៉ាសទៀតផង។ ចំពោះការប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីជំងឺកូវីដ១៩ងាយនឹងឆ្លង តាមរយៈក្រដាសប្រាក់នេះ គឺពិតប្រាកដណាស់ហើយ ក្នុងនោះបងប្អូនអាជីវករបានយល់ដឹងពីការចម្លងរោគតាមរយៈក្រដាសប្រាក់នេះយូរមកហើយ។ បងប្អូនអាជីវករបានបន្តទៀតថា នៅកន្លែងប្តូរប្រាក់និងលក់មាស គឺមិនសូវមានក្រដាសប្រាក់ចាស់ៗមកទិញឡើយ។ ខុសប្លែកពីកន្លែងលក់ដូរត្រីសាច់ ដែលច្រើនប្រើប្រាស់ក្រដាសប្រាក់ចាស់ៗ ហើយបើមានក៏ពួកគាត់ បានយកទៅបង់ជូនគណៈកម្មការផ្សារ ដែលជាកន្លែងទំនាក់ទំនងទៅធនាគារផ្ទាល់។

បងប្អូនអាជីវករប្តូរប្រាក់ ក៏សំណូមពរទទូចទៅធនាគារ សូមមេត្តាទទួលយកក្រដាសប្រាក់ចាស់ៗ រួចប្តូរក្រដាសប្រាក់រៀលថ្មីៗយកមកចរាចរលើទីផ្សារ ព្រោះបច្ចុប្បន្នក្រដាសប្រាក់ចាស់ៗ គឺភាគច្រើនធ្លាក់ទៅលើប្រជាពលរដ្ឋ ដែលប្រកបរបរតាមកញ្ច្រែងកញ្ជើប៉ុណ្ណោះ។

យោងតាមប្រសាសន៍របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល វីរុសកូវីដ-១៩ អាចរស់នៅលើក្រដាសប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗ រហូតដល់ ២៨ថ្ងៃឯណោះ បើប្រៀបទៅនឹងវីរុសផ្តាសាយធម្មតាមានប្រហែលជា ១៧ថ្ងៃ។ ដូច្នេះការលាងសម្អាតដៃ រាល់ពេលចាប់កាន់វត្ថុដូចជាតេឡេកុម្ម៉ង់ ទូរស័ព្ទអ្នកដទៃ កញ្ចក់ ក្រដាសប្រាក់ ឫក្រដាសស្នាមផ្សេងៗ មានសារសំខាន់មែនទែន ក្រោយកាន់ភ្លាម លាងភ្លែត ឲ្យបានញឹកញាប់ ជាការចាំបាច់បំផុតក្នុងពេលនេះ ដែលវីរុសកូវីដ-១៩ កំពុងតែចរាចរ មិនដឹងថានៅទីណានិងដល់ទីណាខ្លះនោះទេ។
លោកជំទាវដែលជាមន្រ្តីអ្នកនាំពាក្យបានលើកឡើងថា ក្រសួងសុខាភិបាលបានខិតខំទាំងយប់ទាំងថ្ងៃ មិនបានសម្រាកទេ ដើម្បីកាត់ផ្តាច់ខ្សែចម្លងរបស់មេរោគ តែអាស្រ័យលើការចូលរួមរបស់បងប្អូនទាំងអស់ លើការអនុវត្តន៍តាមការណែនាំ និងវិធានការសុខាភិបាល ដែលបានដាក់ចេញរួចហើយនេះ៕


អត្ថបទ៖ នរា
សូមចុចអាន៖ ទោះមានវ៉ាក់សាំងការពារ តែពលរដ្ឋត្រូវរក្សាការប្រុងប្រយ័ត្នដដែល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


