Connect with us

ព័ត៌មានជាតិ

រកឃើញ​ក្មេងប្រុស​ដែល​បាត់ខ្លួន​ នៅ​ជិតប៉ុស្តិ៍​នគរបាល​បាក់ខែង ក្រោយបាត់ខ្លួនជាច្រើនម៉ោង

បានផុស

នៅ

ក្មេងប្រុស ឈ្មោះ មករា គុណា អាយុ ៣ ឆ្នាំ ដែលត្រូវជនវិកលចរិកចាប់ យកទៅនៅព្រឹកថ្ងៃទី ១០ ខែមករា នេះ ត្រូវ​បានប្រជាពលរដ្ឋប្រទះឃើញហើយ នៅជិតប៉ុស្តិ៍នគរបាលរបាក់ខែង ប្រមាណ​ជា​ម៉ោង ជាង ១ រសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីប៉ុស្ដិ៍នគរបាលបាក់ខែង លោក រស់ បូរា បានប្រាប់កម្ពុជាថ្មីថា ជនល្មើសជាមនុស្ស​វិកលចរិក​មក​​ពីខេត្តព្រៃវែង ដែលគេប្រាប់ថា ជននេះធ្លាប់ចូលមណ្ឌលកែប្រែច្រើនដង បានយកក្មេងប្រុសមកប្លុងចោលនៅជិតប៉ុស្តិ៍នគរបាលបាក់ខែង ហើយត្រូវ​បាន​ប្រ​ជាពលរដ្ឋប្រទះឃើញ រាយការណ៍មកសមត្ថកិច្ច។ លោកប្រាប់ថា ពេលនេះក្រុមគ្រួសារ​បានមក​ទទួល​យកក្មេងប្រុសរងគ្រោះទៅផ្ទះវិញហើយ។

សូមជំរាបថា នៅម៉ោង ១១ ព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២នេះ មានករណីជនមិនស្គាល់មុខ ចាប់ក្មេងប្រុស ឈ្មោះ មករា គុណា អាយុ ៣ ឆ្នាំ ដែលកំពុងអង្គុយលេងតាមដងផ្លូវ នៅទីតាំង ភូមិ​ក្រុងថ្មីសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម