ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង នឹងចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដល់មូលដ្ឋាន
មន្ត្រីមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង នឹងសហការជាមួយអាជ្ញាធរ ភូមិ ឃុំ នៅតាមមូលដ្ឋានចុះចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ឆ្ងាយដាច់ស្រយាលដែលមិនទាន់បានចាក់។

លោក អុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថានៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដូសមូលដ្ឋានបានចាក់បាន១០០ ភាគរយហើយ។ ដោយឡែកដូសជំរុញមន្ត្រីរាជការអាជ្ញាធរមានសមត្ថកិច្ចទាំងអស់យើងចាក់បានរួចអស់ហើយដែរ។
ប៉ុន្តែប្រជាពលរដ្ឋយើងចាក់បានមួយចំនួនដែរហើយ តែមិនទាន់ដល់កម្រិតគោលដៅរបស់យើងនោះទេ។

លោកប្រធានមន្ទីរក៏បានបញ្ជាក់បន្ថែមដែរថា ពេលនេះមន្ទីរសុខាភិបាលខេត្តកំពុងបន្ត ចាក់ដូសជំរុញដល់ប្រជាពលរដ្ឋ ខណៈរដូវនេះមានការលំបាកដោយសារប្រជាពលរដ្ឋជាប់រវល់ប្រមូលផលដកដំឡូង។
លោកប្រធានមន្ទីរបានបន្តថា ពេលនេះមន្ត្រីមន្ទីរសុខាភិបាលខេត្តកំពុងចុះអប់រំ ឱ្យប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យគាត់ឆ្លៀតពេលព្រោះវាមិនមានរយៈពេលយូរទេ។
លោកបន្តថា:អ្វីដែលជាអាវក្រោះការពារខ្លួនយើងដ៏មានប្រសិទ្ធភាពបំផុតនោះ គឺការចាក់វ៉ាក់សាំងហ្នឹងហើយ បូកជាមួយ ៣ ការពារនឹង ៣កុំ ហ្នឹង លេណដ្ឋានយើង ជាអាវក្រោះយើងការពារសុខភាពយើងពីជំងឺកូវីដ១៩ បាន ពីការស្លាប់ជំងឺកូវីដ១៩ បានយើងក៏បានពន្យល់ពួកគាត់ និងបានចុះបណ្ដើរៗហើយ យើងមិនមែនចាក់តែនៅមួយកន្លែងទេ យើងមានក្រុមការងារចល័ត ចុះចាក់តាមភូមិឆ្ងាយៗដែលពួកគាត់មិនអាចមកបាន។
លោកថាអ្នកដែលទទួលចាក់ដូសមូលដ្ឋានហើយយើងនឹងចាក់ជូន និងអ្នកដែលមិនទាន់បានចាក់មូលដ្ឋានហើយយើងក៏ចាក់ជូន អ្នកដែលចាក់ដុសទីមួយហើយមិនទាន់បានចាក់ដុសទីពីក៏យើងចាក់ជូន ព្រោះយើងចាក់គ្រប់ដុសទាំងអស់ មិនមែនថាចាក់ដុសជម្រុញ ដុសមូលដ្ឋានអត់ចាក់នោះទេ នៅតែចាក់អញ្ចឹង ឱ្យតែអ្នកណាមិនទាន់បានចាក់
ជួនកាលពីមុនមកគាត់ឈឺ សុខភាពគាត់មិនល្អ គាត់មិនទាន់បានចាក់ អញ្ចឹងសុខភាពគាត់បានស្រួលហើយគាត់អាចមកចាក់បាន។
លោកប្រធានមន្ទីរបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមការចាក់វ៉ាក់សាំង ព្រោះវ៉ាក់សាំង ជាអាវក្រោះដ៏ក្រាស់បំផុតហើយ សម្រាប់ការពារខ្លួនយើង ព្រោះទោះជាមេរោគឆ្លង ក៏វាមិនធ្វើឲ្យឲ្យយើងឈឺ ហើយបើធ្វើឲ្យយើងឈឺក៏វាមិនធ្វើឲ្យយើងធ្ងន់ ហើយបើធ្វើឲ្យយើងធ្ងន់ក៏មិនធ្វើអោយយើងស្លាប់ដែរ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


