ព័ត៌មានជាតិ
ត្រឹម២សប្តាហ៍ខែនេះ ភ្ញៀវទេសចរជាតិមានជាង ១០ម៉ឺននាក់ ខណៈភ្ញៀវបរទេសចាប់ផ្តើមចូលខេត្តព្រះសីហនុ
រយៈពេល ២សប្តាហ៍នៃខែ មករា ឆ្នាំ ២០២២នេះ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរណ៍ជាតិប្រមាណជាង ១០ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរណ៍បរទេសផ្ទៃក្នុងប្រមាណ ៥ភាគរយ។ នេះបើតាមការបញ្ជាក់របស់លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៧ ខែ មករា។

លោកប្រធានមន្ទីរបានឲ្យដឹងដូច្នេះថា« ភ្ញៀវទេសចរអន្តរជាតិ មិនមានច្រើនប៉ុន្មានទេ ២សប្តាហ៍មានប្រមាណប្រាំឬប្រាំមួយជើងប៉ុណ្ណោះ យើងហៅថា ភ្ញៀវទេសចរបរទេសផ្ទៃក្នុង»។
បើតាមលោក សុចិត្តគ្រឹស្នា ពេញ១ឆ្នាំ ២០២១ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុបប្រមាណជាង ១លាននាក់ ក្នុងនោះលោកប៉ាន់ស្មានថា ភ្ញៀវម្នាក់ចំណាយក្នុងការដើរកម្សាន្តអស់ ៨០ដុល្លារអាមេរិក។
ជុំវិញការឆ្លងរាលដាលជំងឺកូវីដបំប្លែងខ្លួនថ្មី អូមីក្រុង ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា មន្ទីរជំនាញមានសេនាធិការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ជាពិសេសគណៈកម្មាធិការប្រយុទ្ធប្រឆាំងកូវីដថ្នាក់ខេត្ត យកចិត្តទុកដាក់ ពង្រឹងទប់ស្កាត់ការរីករាលដាល តាមរយៈការបើកវគ្គផ្សព្វផ្សាយ និងណែនាំឲ្យគោរពគោលការណ៍របស់ក្រសួងសុខាភិបាល៕ ដោយ៖ ទួន សុផល



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


