ព័ត៌មានជាតិ
លោក អ៊ីង សំអុល រំភើបចិត្តដោយការនិពន្ធសៀវភៅព្រះធម៌ ត្រូវបានសមាគមអ្នកនិពន្ធទទួលស្គាល់
ក្រោយពីសិក្សាចប់ផ្នែកនិពន្ធនៅសមាគមអ្នកនិពន្ធខ្មែរដែលស្ថិតនៅក្នុងវត្តបទុមវត្តី អគារអ្នកនិពន្ធហ៊ុន សែន អស់រយៈពេល៣ខែមក លោក អុីង សំអុល បែរជាមានគំនិតទៅនិពន្ធ និងបោះពុម្ពសៀវភៅព្រះធម៌ទទួលបានការគាំទ្រ។

លោក អុីង សំអុល ឲ្យដឹងថា លោកធ្លាប់សិក្សាក្រេបជញ្ជក់នូវចំណេះដឹងផ្នែកនិពន្ធប្រលោម ឬកំណាព្យអស់រយៈពេល៣ខែ ដែលគ្រូផ្នែកនិពន្ធទាំងអស់ផ្ដល់នូវចំណេះដឹងយ៉ាងទូលំទូលាយផ្នែកនិពន្ធសម័យ តែលោកវិញ បែរជាយកចំណេះដឹងដែលបានសិក្សានិពន្ធកន្លងមកទៅបម្រើព្រះធម៌ក្នុងព្រះពុទ្ធសាសនាដែលជានិស្ស័យក្នុងការសមាធិដើម្បីរម្ងាប់ផ្លូវចិត្ត ស្ងប់អារម្មណ៍ ខណៈសៀវភៅរបស់លោកត្រូវបានទទួលស្គាល់ដោយប្រធានសមាគមអ្នកនិពន្ធខ្មែរ។

ពេលនេះលោក អុីង សំអុល បាននិពន្ធសៀវភៅព្រះធម៌បន្តទៀត និងកំពុងចេញផ្សាយជាបន្តបន្ទាប់គឺមានសៀវភៅ ធម៌វន្ទាព្រះខ័នប្រាក់រាជ្យក្រុងអាយុធ្យា សៀវភៅធម៌វន្ទាព្រះខ័នសម្រិតរាជ និងសៀវភៅធម៌វន្ទាព្រះខ័នលោហរាជ។
លោកបានប្រាប់ពីបំណងដែលលោកទៅអង្គរវត្តទៀតថា គឺលោកទៅធ្វើសមាធិដើម្បី រំងាប់អារម្មណ៍ក្នុងការសូត្រធម៌វន្ទាព្រះខ័នរាជ ថ្វាយដល់ព្រះអង្គរតូចនៅ៣កន្លែងទៀតផង។ ហើយទៅដល់ទីនោះក៏មានការចូលរួម ពីបណ្ដាលក្រុម របាំធ្វើពិធីនៅអង្គរតូចនេះផងដែរ៕
អត្ថបទ៖ រុងរឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


