ព័ត៌មានជាតិ
សម្ពោធការដ្ឋានជួសជុលកំណាត់ផ្លូវជាតិ៧៨-៥ ក្នុងភូមិសាស្រ្តស្រុកតាវែង
លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឲ្យដឹងថា កំណាត់ផ្លូវ ដែលត្រូវជួសជុលនេះ មានប្រវែង៨,៥០០ម៉ែត្រ ទទឹង៧ម៉ែត្រ ពីចន្លោះគីឡូម៉ែត្រ៣៧+៥៥០ ដល់គីឡូម៉ែត្រ៤៧+០៥០ ដោយក្រាលដីល្បាយថ្ម និងសាងសង់លូទោល មុខ១ម៉ែត្រ ប្រវែង១៥ម៉ែត្រចំនួន០៩កន្លែង លូភ្លោះមុខ១ម៉ែត្រ ប្រវែង១៥ម៉ែត្រ ចំនួន០២កន្លែង លូប្រអប់ ២មx២,៥មx៣ម ប្រវែង១៥ម៉ែត្រ ចំនួន០១កន្លែង និងលូប្រអប់ ៣មx៣មx៣ម ប្រវែង ១៥ម៉ែត្រចំនួន០១កន្លែងផងដែរ។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងពីការរីកចម្រើនរបស់ប្រទេសជាតិលើគ្រប់វិស័យ។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដទៃទៀត បាននឹងកំពុងរីកដុះដាលនៅពាសពេញផ្ទៃប្រទេស ដោយសម្តេចចាត់ទុកផ្លូវ ស្ពានជាសរសៃឈាមសេដ្ឋកិច្ចជាតិ ហើយមានផ្លូវ មានស្ពាន គឺមានក្តីសង្ឃឹម។

លោកអភិបាលខេត្ត បានចាត់ទុកផ្លូវជាតិ៧៨-៥ ពីរង្វង់មូលស្រុកអូរជុំមកកាន់ស្រុកតាវែង ជាផ្លូវសេដ្ឋកិច្ចមួយដ៏សំខាន់ ដើម្បីបំរើឲ្យផលប្រយោជន៍ ប្រជាពលរដ្ឋក្នុងស្រុកទាំងពីរខាងលើ ក្នុងការដឹកកសិផលផ្សេងៗ ដែលប្រមូលបានទៅកាន់ទីផ្សារ ក៏ដូចជាភាពងាយស្រួលក្នុងការដឹកសម្ភារសំណង់ គ្រឿងឧបភោគដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងស្រុកតាវែង។

ដើម្បីឲ្យដំណើរការ ជួសជុលផ្លូវនេះ ទទួលបានជោគជ័យ លោក ញ៉ែម សំអឿន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួយសហការ កុំដឹកជញ្ជូន សំពីងសំពោង ជាពិសេសអាជ្ញាធរស្រុកត្រូវផ្សព្វផ្សាយ ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋរបស់ខ្លួន ដែលរស់នៅតាមបណ្តោយផ្លូវ សូមចូលរួមសហការសម្របសម្រួល រាល់បញ្ហាដែលប៉ះពាល់ដល់ដំណើរការជួសជុលផ្លូវនេះផងដែរ។

ក្នុងឱកាសនេះដែរលោក ញ៉ែម សំអឿន ក៏បានអញ្ជើញ បញ្ជាគ្រឿងចក្រជានិមិត្តរូប នៃការចាប់ផ្តើម ដាក់ឲ្យដំណើរជួសជុលកំណាត់ផ្លូវជាតិ៧៨-៥ ប្រវែង៨,៥០០ម៉ែត្រទទឹង៧ម៉ែត្រ ក្រាលកៅស៊ូ ប្រភេទDBST ចាប់ពីពេលនេះតទៅ៕

អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


