ព័ត៌មានជាតិ
លោក យន្ត មីន ជំរុញឲ្យសមាជិកគណបក្សប្រជាជនកម្ពុជា ប្តូរផ្តាច់ការពារសមិទ្ធផល ៤៣ឆ្នាំមកនេះ
លោក យន្ត មីន សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានលើកសរសើរ និងជំរុញឲ្យសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ត្រូវប្តូរផ្តាច់ការពារ ថែរក្សាឲ្យបាន នូវសមិទ្ធផល ដែលកកើតមានប្រមាណ ៤៣ឆ្នាំមកនេះ។
ការស្នើឡើង របស់មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកោះកុងខាងលើនេះ គឺនៅក្នុងអង្គសន្និបាតបូកសរុបការងារ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំថ្មស នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២។
លោក យន្ត មីន បានលើកឡើងថា សមិទ្ធផលរាប់មិនអស់ របស់គណបក្សប្រជាជនកម្ពុជា រយៈកាល ៤៣ឆ្នាំកន្លងមកនេះ មានទំហំ និងអត្តន័យធំធេងណាស់ ដែលចាំបាច់សមាជិកបក្សទាំងអស់គ្នា ត្រូវប្តូរផ្តាច់ការពារ ឲ្យខាតតែបាន ដើម្បីភាពគង់វង្សយូរអង្វែង។
លោករំលឹកដែរថា រយៈពេលកន្លងមកនេះ យើងមិនគ្រាន់តែរស់រានមានជីវិតឡើងវិញ មានសិទ្ធិសេរីភាពពេញលេញ ហើយការរីកចំរើនស្ទើរតែគ្រប់វិស័យប៉ុណ្ណោះទេ តែយើងសម្រេចសមិទ្ធផលពិសេសមួយទៀត គឺការបញ្ចប់សង្រ្គាមរាំរ៉ៃ ដោយបង្កើតមានសន្តិភាពទាំងស្រុង ក្នុងក្របខណ្ឌទូទាំងប្រទេស ផ្តល់ឲ្យប្រជាពលរដ្ឋគ្រប់រូប សុទ្ធតែទទួលបានជោគជ័យទាំងអស់គ្នា។
អ្វីដែលស្តែងឡើងបែបនេះហើយ ទើបលោកអំពាវនាវដល់សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា គប្បីរួមគ្នា បន្តចូលរួមពង្រឹងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងនោះ ត្រូវមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស ឲ្យបានល្អត្រឹមត្រូវ ពង្រឹងរចនាសម្ព័ន្ធ ព្រមទាំងកៀរគបញ្ចូលសមាជិកថ្មីបន្ថែម ដើម្បីមានសំឡេងច្រើន និងអនុវត្តគោលនយោបាយ ប្រកបដោយប្រសិទ្ធិភាព។
លោក អិក គួន ប្រធានគណបក្សប្រជាជនកម្ពុជាឃុំថ្មស បានដឹងថា សព្វថ្ងៃឃុំថ្មស មានប្រជាពលរដ្ឋចំនួន ២.៣២៧គ្រួសារ ស្មើនឹង ១ម៉ឺននាក់។ ក្នុងនោះស្រ្តី ៤,៩៨០នាក់ ហើយចំណោមនោះ ជាសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ២.៩៥០នាក់, ស្រ្តី១.៤៨១នាក់។
បើតាមលោក អិក គួន ការដាក់ចេញ នូវគោលនយោបាយយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល គណបក្សស្រុក និងក្រុមការងារចុះជួយឃុំថ្មស បានធ្វើឲ្យស្មារតីសាមគ្គីភាព រវាងគណបក្ស និងក្រុមប្រឹក្សាឃុំសម្រេចបានការងារអភិវឌ្ឍន៍ ជាច្រើនគួរជាទីគាប់ប្រសើរ។
ប្រជាពលរដ្ឋ សុទ្ធតែទទួលបានប្រយោជន៍ ពីគោលនយោបាយអភិវឌ្ឍន៍ឃុំ សម្រាប់អាណត្តិទី ៦នេះរួមមាន៖ ការបង្កើតពង្រីកមុខរបរ ការងារ វិស័យកសិកម្ម ប្រព័ន្ធទឹកស្អាត ភ្លើងអគ្គិសនី សន្តិសុខសណ្តាប់ធ្នាប់ សាងសង់សាលារៀន ផ្លូវថ្នល់ សេវាសាធារណៈ ព្រមទាំងវិស័យតម្រូវការចាំបាច់ផ្សេងៗសុទ្ធតែត្រូវដោះស្រាយជាជំហានៗ ធានាសំដៅធ្វើយ៉ាងណា លើកកម្ពស់សេដ្ឋកិច្ចជីវភាពពលរដ្ឋ។
លោក អិក គួន រំលេចបន្ថែមដែរថា លោកនឹងបន្តកៀរគសមាជិកថ្មីបញ្ចូល ក្នុងជួរគណបក្សបន្ថែមទៀតទៅតាមការណែនាំរបស់លោក យន្ត មីន និងបន្តពង្រឹងសាមគ្គីភាព អប់រំនយោបាយធ្វើសតិអារម្មណ៍ចលនាមហាជន ក៏ដូចជាបំផុសចលនាប្រជុំជីវភាពចូលបក្ស ជាពិសេសការងារចិញ្ចឹមចលនាជួយឧបត្ថម្ភចំពោះគ្រួសារ សមាជិកគណបក្សដែលមានជំងឺ ឬទទួលមរណៈភាព។
ក្នុងបរិបទអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ តបតាមគោលនយោបាយរាជរដ្ឋាភិបាល អាជ្ញាធរឃុំថ្មស ប្រឹងប្រែងសម្របសម្រួល ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានទទួលវ៉ាក់សាំងបង្ការ ផ្តល់សាច់ប្រាក់ឧបត្តម្ភ និងណែនាំដល់ពលរដ្ឋ ចូលរួមអនុវត្តវិធានការសុខាភិបាល ដែលគោលការណ៍រាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្ត៕
អត្តបទ៖ សិរី វឌ្ឍនៈ






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយប្រើយន្តការច្បាប់អន្តរជាតិ