ព័ត៌មានជាតិ
អ្នកនាំពាក្យអំពាវនាវមាតាបិតារៀបចំកម្មវិធីបុណ្យចូលឆ្នាំចិន កុំឱ្យប៉ះពាល់ការសិក្សារបស់កូន
អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការអំពាវនាវដល់មាតាបិតាអ្នកអាណាព្យាបាល រៀបចំកម្មវិធីគ្រួសារនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់បុត្រធីតា។

លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៣១ មករា នេះថា បុណ្យចូលឆ្នាំចិន មិនស្ថិតក្នុងប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ ២០២២ ទេ។
អ្នកនាំពាក្យក្រសួងអប់រំ បានសូមបុគ្គលិកអប់រំ រៀបចំកម្មវិធីការងារឱ្យមានដំណើរការជាប្រក្រតី និងសូមមាតាបិតាអ្នកអាណាព្យាបាលរៀបចំកម្មវិធីគ្រួសារ កុំឱ្យប៉ះពាល់ដល់ការសិក្សារបស់បុត្រធីតា។

លោក រស់ សុវាចា សង្ឃឹមថា អាណាព្យាបាលមាតាបិតាសិស្សនឹងនាំកូនៗរបស់ខ្លួនមករៀនឱ្យបានគ្រប់ៗគ្នានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាមនេះ ដើម្បីកុំឱ្យពួកគេខាតការសិក្សា ឬរៀនមិនទាន់គេជាដើម។
គួរបញ្ជាក់ថា ពិធីសែន និងបុណ្យចូលឆ្នាំចិន និងវៀតណាម នៅឆ្នាំនេះចាប់ពីថ្ងៃទី ៣១ ខែមករា ដល់ថ្ងៃទី ០៣ ខែកម្ភៈឆ្នាំ ២០២២ ហើយជាធម្មតានៅក្នុងពិធីនេះអាចមានគ្រូ និងសិស្សមួយចំនួនដែលមានជាប់ខ្សែស្រឡាយចិន សុំច្បាប់ឈប់សម្រាកក្នុងឱកាសនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


