ព័ត៌មានជាតិ
និស្សិតកម្ពុជាចំនួន ៤១រូប ទទួលបានអាហារូបករណ៍ពេញលេញ ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសឥណ្ឌា
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរ និងជូនដំណើរដល់និស្សិតកម្ពុជាចំនួន ៤១រូប ដែលត្រូវបានជ្រើសរើសឱ្យទទួលបានអាហារូបករណ៍ក្រោមកម្មវិធីអាហារូបករណ៍របស់ក្រុមប្រឹក្សាឥណ្ឌាសម្រាប់ទំនាក់ទំនងវប្បធម៌ (ICCR) សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧។ និស្សិតជ័យលាភីទាំងអស់នឹងបន្តការសិក្សានៅកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាឈានមុខនានាក្នុងប្រទេសឥណ្ឌា ក្រោមកម្មវិធីអាហារូបករណ៍ពេញលេញដែលឧបត្ថម្ភដោយរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ តំណាងស្ថានទូតឥណ្ឌា ព្រមទាំងនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ផងដែរ។
នៅក្នុងប្រសាសន៍ថ្លែងអបអរសាទរទៅកាន់និស្សិតជ័យលាភី លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាកម្ពុជា បានមានប្រសាសន៍ថា ប្រទេសឥណ្ឌាគឺជាទឹកដីនៃមជ្ឈមណ្ឌលសិក្សាធិការដ៏ចំណាស់ជាងគេបំផុតមួយក្នុងពិភពលោក និងមានប្រព័ន្ធអប់រំឧត្តមសិក្សាដ៏ធំបំផុតមួយផងដែរ។ លោកទូតបានលើកទឹកចិត្តដល់និស្សិតទាំងអស់ឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹង និងទាញយកប្រយោជន៍ជាអតិបរមាពីឱកាសសិក្សាដ៏មានតម្លៃនេះនៅក្នុងប្រទេសឥណ្ឌា ដោយលោក បានបង្ហាញនូវជំនឿជាក់យ៉ាងមុតមាំថា អាហារូបករណ៍នេះនឹងបើកនូវកាលានុវត្តភាពថ្មីៗសម្រាប់និស្សិតគ្រប់រូប។
ជាមួយគ្នានេះ លោកបានសម្តែងនូវក្តីសោមនស្សរីករាយដែលនិស្សិតកម្ពុជាជាច្រើននឹងមានឱកាសចូលសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា (IITs) និងគ្រឹះស្ថានឧត្តមសិក្សាលំដាប់ពិភពលោកដទៃទៀតរបស់ឥណ្ឌា ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះឧត្តមភាពផ្នែកការសិក្សា និងសមិទ្ធផលស្រាវជ្រាវ តាមរយៈកម្មវិធីអាហារូបករណ៍ ICCR នេះ។
លោកឯកអគ្គរដ្ឋទូតបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកម្មវិធីអាហារូបករណ៍ និងបទពិសោធន៍សិក្សានៅប្រទេសឥណ្ឌា និស្សិតទាំងអស់នឹងអាចរួមចំណែកដល់ការអភិវឌ្ឍជាតិរបស់កម្ពុជា ក្រោយពេលបញ្ចប់ការសិក្សា ហើយថែមទាំងជួយពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតថែមទៀត។

សូមជម្រាបថា ICCR គឺជាស្ថាប័នស្វយ័តមួយស្ថិតក្រោមក្រសួងកិច្ចការបរទេសនៃរដ្ឋាភិបាលឥណ្ឌា ដែលគ្រប់គ្រងអាហារូបករណ៍ប្រមាណ ៤,០០០ កន្លែងជារៀងរាល់ឆ្នាំ ក្រោមកម្មវិធីអាហារូបករណ៍ជាង ២០ប្រភេទ សម្រាប់និស្សិតមកពីជិត ១៨០ ប្រទេស។ ជារៀងរាល់ឆ្នាំ មាននិស្សិតអន្តរជាតិជាង ៦,០០០ នាក់កំពុងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសឥណ្ឌា ក្រោមកម្មវិធីដែលគាំទ្រដោយ ICCR។ គិតមកទល់បច្ចុប្បន្ន មាននិស្សិតកម្ពុជាជាង ៣៥០ នាក់ហើយ ដែលបានទទួលអត្ថប្រយោជន៍ពីអាហារូបករណ៍ ICCR ក្នុងនោះរួមមានទាំងអ្នកដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងអ្នកដែលកំពុងបន្តការសិក្សានៅប្រទេសឥណ្ឌា។
កម្មវិធីអាហារូបករណ៍ ICCR ផ្តល់ឱកាសដល់និស្សិតកម្ពុជាក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាល្បីៗមួយចំនួនរបស់ឥណ្ឌា រួមមាន៖ វិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា (IITs) វិទ្យាស្ថានបច្ចេកវិទ្យាជាតិ (NITs) សាកលវិទ្យាល័យដេលី (University of Delhi) សាកលវិទ្យាល័យណាលន្ទា (Nalanda University) សាកលវិទ្យាល័យអន្ធ្រា (Andhra University) និងគ្រឹះស្ថានសិក្សាល្បីល្បាញជាច្រើនទៀត ដែលលេចធ្លោខាងផ្នែកស្រាវជ្រាវ និងការអប់រំ។ កម្មវិធីនេះគ្របដណ្តប់លើមុខជំនាញយ៉ាងទូលំទូលាយ រួមមាន វិស្វកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា មនុស្សសាស្ត្រ ពុទ្ធសាសនវិទ្យា ទស្សនវិជ្ជា គ្រប់គ្រង ព្រមទាំងវិទ្យាសាស្ត្រសង្គម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


