ព័ត៌មានជាតិ
ក្រសួងអប់រំ គ្រោងផលិតវីដេអូវិធីសាស្ត្របង្រៀនភាសាបារាំង ដើម្បីលើកកម្ពស់ការរៀនភាសាបារាំងក្នុងសម័យឌីជីថល
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំផលិតវីដេអូវិធីសាស្ត្របង្រៀនភាសាបារាំង កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។ នេះ បើតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់បណ្ឌិតសភាចារ្យ នាព្រឹកថ្ងៃទី២៤ ខែមិថុនា។

ក្នុងកិច្ចប្រជុំនោះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានណែនាំឱ្យក្រុមការងារពាក់ព័ន្ធបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំដំណើរការផលិតវីដេអូឱ្យមានលក្ខណៈជាប្រព័ន្ធ និងច្បាស់លាស់ សំដៅធានាគុណភាពខ្ពស់នៃខ្លឹមសារ ។ ទន្ទឹមនឹងនេះ ក្រុមការងារត្រូវពិនិត្យទិន្នន័យជាក់ស្តែងនៃថ្នាក់ពីរភាសា ដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការរៀបចំសៀវភៅបង្រៀនភាសាបារាំង និងជ្រើសរើសលោកគ្រូ អ្នកគ្រូដែលមានជំនាញគរុកោសល្យ និងបទពិសោធន៍ខ្ពស់ក្នុងការសម្របសម្រួលមេរៀន។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការផលិតវីដេអូវិធីសាស្ត្របង្រៀនភាសាបារាំងនេះ មានគោលបំណងពង្រីកឱកាសសិក្សា និងការប្រើប្រាស់ភាសាបារាំងឱ្យកាន់តែទូលំទូលាយក្នុងចំណោមសិស្សានុសិស្ស និស្សិត និងសាធារណជនទូទៅ។ គម្រោងនេះក៏នឹងរួមចំណែកពង្រឹងសមត្ថភាពស្តាប់ និយាយ អាន និងសរសេរភាសាបារាំង តាមរយៈមេរៀនដែលមានភាពច្បាស់លាស់ ងាយយល់ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។ បន្ថែមពីនេះ ក៏ជំរុញការអភិវឌ្ឍធនធាននៃការសិក្សាភាសាបារាំង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យអប់រំឱ្យកាន់តែមានភាពល្អប្រសើរថែមទៀតផង៕





-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


