ព័ត៌មានជាតិ
ក្រសួងអប់រំ រៀបចំប្រព័ន្ធអធិការកិច្ចសាលារៀនបែបថ្មី ដើម្បីពង្រឹងអភិបាលកិច្ច និង លើកកម្ពស់គុណភាពអប់រំ
ក្រសួងអប់រំ យុវជន និង កីឡា បានរៀបចំប្រព័ន្ធអធិការកិច្ចសាលារៀនបែបថ្មី ដើម្បីពង្រឹងអភិបាលកិច្ច និង លើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ការរៀបចំប្រព័ន្ធអធិការកិច្ចសាលារៀនបែបថ្មីនេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា នៅទីស្តីការ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលដៅបំណង ដើម្បីពិនិត្យ និង ពង្រឹងការអនុវត្តយន្តការអធិការកិច្ចសាលារៀន សំដៅជំរុញឱ្យបាននូវប្រព័ន្ធអធិការកិច្ចមួយដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់គុណភាពអប់រំជាលក្ខណៈប្រព័ន្ធ ក៏ដូចជាចាប់ផ្តើមពីការដាក់ចេញវិធានការដើម្បីពង្រឹងគុណភាពអប់រំសាលារៀននៅរាជធានីភ្នំពេញ និង ការអនុវត្តគំរូអធិការកិច្ចបែបថ្មី ដែលភ្ជាប់ជាមួយនឹងអ្វីដែលបានអនុវត្តល្អនៅក្នុងគម្រោង ទៅនឹងក្របខ័ណ្ឌសាលារៀនទូទៅ។

ជាមួយគ្នានេះដែរ កិច្ចប្រជុំ បានរំលេចនូវចំណុចគន្លឹះមួយចំនួន ដូចជា ក្រសួងមានភាពចាំបាច់ក្នុងការដាក់ចេញនូវ “គំរូអធិការកិច្ចសាលារៀនបែបថ្មី” គាំទ្រដល់ការលើកកម្ពស់កំណែទម្រង់សាលារៀន ដែលជាប្រព័ន្ធអធិការកិច្ចសាលារៀនបែបថ្មី ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់យុទ្ធសាស្ត្រលើកកម្ពស់ស្តង់ដារសាលារៀនទូទាំងប្រទេស។ ការធ្វើកំណែទម្រង់ក្របខណ្ឌអធិការកិច្ចសាលារៀន គាំទ្រដល់ការកែលម្អស្តង់ដារសាលារៀន ការទទួលស្គាល់គុណភាពសាលារៀន ការពង្រឹងវិជ្ជាជីវៈអធិការ សំដៅកែលម្អការបង្រៀន និង រៀន ការគ្រប់គ្រងសាលារៀន លើកកម្ពស់គុណភាពសិក្សារបស់សិស្ស ការលើកទឹកចិត្ត ការគាំទ្រសាលារៀន និង ការដាក់ទណ្ឌកម្មវិន័យ។ ការកែលម្អគុណភាពសាលារៀន និង លទ្ធផលសិក្សារបស់សិស្ស ទាមទារឱ្យមានប្រព័ន្ធត្រួតពិនិត្យ និង កែលម្អជាប្រចាំ (អធិការកិច្ច និង សវនកម្ម) ប្រកបដោយវិជ្ជាជីវៈ។ អធិការកិច្ចសាលារៀន ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថា ស្តង់ដារអប្បបរមាត្រូវបានអនុវត្ត , ការកំណត់គម្លាតខ្វះខាតក្នុងការបង្រៀន និង ការរៀន និង ការគាំទ្រសាលារៀន ដើម្បីកែលម្អការអនុវត្តប្រព័ន្ធប្រកបដោយនិរន្តរភាព។ បទពិសោធអន្តរជាតិ បានបង្ហាញថា អធិការកិច្ចមានប្រសិទ្ធភាពបំផុត គឺមានលក្ខណៈអភិវឌ្ឍន៍ ផ្អែកលើភស្តុតាង និង ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងការកែលម្អសាលារៀន និង កំណែទម្រង់ប្រព័ន្ធអប់រំ។ ក្រោយពីការធ្វើអធិការកិច្ច សាលារៀន នឹងត្រូវបានទទួលស្គាល់តាមរយៈវិញ្ញាបនបត្រ ទទួលស្គាល់គុណភាព មានស្តង់ដារត្រូវបានចុះអធិការកិច្ចក្រោយរយៈពេល ៥ ឆ្នាំ។ ចំណែកសាលារៀនដែលមានពិន្ទុក្រោមស្តង់ដារ នឹងត្រូវមានវិធានការ។ សាលារៀនដែលមានស្តង់ដារពេញលេញ និង មានស្តង់ដារ ឬ សាលារៀន ដែលមានការកែលម្អ ផ្អែកលើមូលដ្ឋានអនុវត្ត នឹងត្រូវផ្តល់ជូននូវថវិកាដំណើរការសាលារៀនបន្ថែម។ ប្រព័ន្ធអធិការកិច្ចសាលាបែបទំនើប មិនត្រឹមតែជាយន្តការធានាគណនេយ្យភាពប៉ុណ្ណោះទេ ថែមទាំងជាកត្តាលីករសម្រាប់កំណែទម្រង់សាលារៀន ការអភិវឌ្ឍវិជ្ជាជីវៈ និង ការកែលម្អជាប្រចាំ។ ក្នុងន័យនេះ អង្គភាពទទួលបន្ទុកត្រួតពិនិត្យទាំងអស់ នឹងត្រូវអនុវត្តប្រព័ន្ធអធិកាកិច្ចបែបថ្មីនេះរួមគ្នាប្រកបដោយការទទួលខុសត្រូវ និង តម្លាភាព។

បន្ថែមពីនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារជំនាញ រៀបចំផែនការចុះទៅតាមសាលារៀន ដោយត្រូវចុះអធិការកិច្ចតាមកាលកំណត់ និង តាមប្រធានបទ។ដាក់ចំណាត់ថ្នាក់សាលារៀន ដោយការដាក់ពិន្ទុសាលារៀន ចាប់ផ្តើមអនុវត្តពីសាលារៀននៅរាជធានីភ្នំពេញ។ គ្រប់សាលារៀនទាំងអស់ ត្រូវមានរបាយការណ៍ស្វ័យវាយតម្លៃ ដោយស្តង់ដារអធិការកិច្ចដូចគ្នានឹងស្តង់ដារសាលារៀនគំរូ។ រៀបចំផ្សព្វផ្សាយជាសាធារណៈនូវរាល់របាយការណ៍ដែលមានស្រាប់ ដើម្បីលើកទឹកចិត្តសាលារៀនដែលអនុវត្តបានល្អ និង ជំរុញឱ្យសាលារៀនទាំងអស់ខិតខំប្រឹងប្រែងកែលម្អ។

លើសពីនេះ ត្រូវរៀបចំធ្វើវេបសាយមួយ ដើម្បីផ្សព្វផ្សាយលទ្ធផលអធិការកិច្ចសាលារៀនជាសាធារណៈតាមប្រព័ន្ធឌីជីថល និង រៀបចំជាប្រព័ន្ធធានាគុណភាពអប់រំ ដើម្បីជំរុញកំណែទម្រង់សាលារៀន គាំទ្រដល់ការអនុវត្តស្តង់ដារសាលារៀនគំរូ។ ចំណែកសាលារៀនដែលនៅក្រោមពិន្ទុស្តង់ដារ ត្រូវមានវិធានការកែលម្អ និង ត្រូវលើកកម្ពស់ការផ្សព្វផ្សាយពីវឌ្ឍនភាព និង លទ្ធផលកំណែទម្រង់សាលារៀនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


