ព័ត៌មានជាតិ
សម្តេច ស ខេង អំពាវនាវដល់ពលរដ្ឋប្រយ័ត្នអគ្គិភ័យក្នុងពិធីសែនព្រេនចូលឆ្នាំចិន
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់បងប្អូនខ្មែរ ដែលមានសែស្រឡាយចិនទាំងអស់ និងបងប្អូនជនរួមជាតិដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គិភ័យក្នុងពិធីសែនព្រេនចូលឆ្នាំចិន ដែលអាចនឹងបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិផ្សេងៗ។

តាមរយៈគេហទំព័រផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង នៅថ្ងៃនេះ សម្តេច បានមានប្រសាសន៍ថា ក្នុងពិធីបុណ្យចូលឆ្នាំចិននេះដែរ បងប្អូនខ្មែរដែលមានសែស្រឡាយចិន និងបងប្អូនជនរួមជាតិ ដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន តែងតែមានការរៀបចំពិធីសែនពេ្រន ដោយដុតទៀន ធូប និងគ្រឿងសក្ការៈបូជាផ្សេងៗ និងធ្វើដំណើរកម្សាន្តសប្បាយទីជិតទីឆ្ងាយ ។
សម្តេក្រឡាហោមបានបន្តថា «ខ្ញុំសូមបងប្អូនជនរួមជាតិទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ចៀសវាងការធ្វេសប្រហែសដែលអាចកើតមានអគ្គិភ័យបំផ្លាញផ្ទះសម្បែងទ្រព្យសម្បត្តិផ្សេងៗ»។

ជាមួយគ្នានេះដែរ សម្តេក្រឡាហោម បានបានអំពាវនាវដល់ពលរដ្ឋទាំងអស់ រក្សាបាននូវវិធានការ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 ចៀសវាងការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ហើយសូមការបើកបរយានយន្ត ប្រកបដោយការប្រុងប្រយ័ត្នគោរពច្បាប់ចរាចរណ៍ ដើម្បីសុខសុវត្ថិភាព ព្រមទាំងទទួលបានសេចក្តីសប្បាយរីករាយក្នុងការជួបជុំក្រុមគ្រួសារ កុំបីខានឡើយ។
នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនដែលនឹងចូលមកដល់នាថ្ងៃទី១ដល់ថ្ងៃទី៣ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចក្រឡាហោមបានបញ្ជាក់ថា « ខ្ញុំនិងភរិយាសូមជូនពរដល់បងប្អូនខ្មែរដែលមានសែស្រឡាយចិនទាំងអស់ និងបងប្អូនជនរួមជាតិដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនសូមប្រកបតែសេចក្តីសុខ សុមង្គល និងមានលាភសំណាង សេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ក្នុងទឹកដីកម្ពុជាប្រកបដោយសុខសន្តិភាព»៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ