Connect with us

ព័ត៌មានជាតិ

​អ្នកប្រក​បរបរ​ចាក់លូអណ្ដូង​ លួចចូកខ្សាច់​ស្ទឹងក្ដុល​ មិន​សុំច្បាប់​អនុញ្ញាត​

បានផុស

នៅ

ប្រជាពលរដ្ឋប្រកបមុខរបរចាក់លូអណ្ដូងលក់មួយកន្លែងស្ថិតនៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ​ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីពេលថ្មីៗនេះ បានប្រើត្រាក់ទ័ររបស់ខ្លួនលួចចូកខ្សាច់ស្ទឹងក្តុល​ដឹកតាមរថយន្តមកទុកចាក់លូលក់។ ប៉ុន្តែការចូកខ្សាច់ស្ទឹងខាងលើនេះគាត់ពុំមាន​ច្បាប់អាជីវកម្ម​ត្រឹមត្រូវ​ពីមន្ទីរជំនាញនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មឹង វិសាលសុខ មេឃុំក្តុល​សែនជ័យ បានប្រាប់អ្នកយកព័ត៌មានថា ការចូកខ្សាច់​ក្នុង​ស្ទឹងក្តុល​ខាងលើនេះលោកពុំបានអនុញ្ញាតឲ្យអាជីវករណាប្រើគ្រឿងចក្រចូកយកខ្សាច់នោះឡើយ ។ ប៉ុន្តែកន្លងមកក៏មានប្រជាពលរដ្ឋសុំដឹកតាមគោយន្តយកមកប្រើប្រាស់ធ្វើសំណង់តូចៗនៅក្នុងក្រុមគ្រួសារផងដែរ ដែលករ ណីនេះ គឺជាការប្រើប្រាស់ក្នុងលក្ខ ណៈគ្រួសារ អាជ្ញាធរមិនហាម​ឃាត់ឡើយ។

ប៉ុន្តែបើប្រើគ្រឿងចក្រចូកយកខ្សាច់មកធ្វើអាជីវកម្មចាក់លូដូចករណីខាងលើនេះ គឺវាជាទង្វើខុសច្បាប់។ដូច្នេះអាជីវករខាងលើគួរតែបញ្ឈប់ជាបន្ទាន់ និងត្រូវសុំអាជ្ញាប័ណ្ណច្បាប់ពីមន្ទីរជំនាញឱ្យបានត្រឹមត្រូវ បើពុំនោះទេអាជ្ញាធរ និងសហការជាមួយមន្ត្រីជំនាញ ចាត់វិធានការចាប់គ្រឿងចក្រ និងរថយន្តមកផាកពិន័យជាពុំខានឡើយ៕

ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម