ព័ត៌មានជាតិ
ឡដុតសំណល់វេជ្ជសាស្រ្តខេត្តកែប មានសមត្ថភាពកម្ទេចសំណល់បាន ៧តោន កម្រិត ១ពាន់អង្សា
ខេត្តកែប៖ ឡដុតកម្ទេចសំណល់គ្រោះថ្នាក់ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានបើកដំណើរការជិត៥ខែមកហើយ។ ប្រធានមន្ទីរខេត្តកែប បានលើកឡើងថា ឡនេះ ពិតជាមានតួនាទីដ៏សំខាន់ ក្នុងការដុតកម្ទេចសំណល់ផ្សេងៗ ពិសេសសំណល់វេជ្ជសាស្ត្រ និងកាកសំណល់សំរាមដែលដឹកជញ្ជូនមកពីតំបន់ ភូមិសាស្ត្រខេត្តកែប។

នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ លោក អ៊ឹម បញ្ញារិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តកែប បានឱ្យដឹងថា ឡដុតកម្ទេចសំណល់គ្រោះថ្នាក់ ចាប់តាំងពីសម្ពោធដាក់ឱ្យដំណើរការរហូតមកដល់ពេលនេះ ពិតជាមានសារសំខាន់ក្នុងការដុតកម្ទេចសំណល់គ្រោះថ្នាក់នានា ពិសេសសំណល់វេជ្ជសាស្ត្រតែម្តង។ លោកប្រធានបានបញ្ជាក់ដែរថា ស្របពេលជងឺកូវីដ-១៩ នៅក្នុងខេត្តកែបមានការថយចុះ គឺគ្មានសំណល់គ្រោះថ្នាក់ណាដែលវេចខ្ចប់ចេញពីមណ្ឌលចត្តាឡីស័ក និងសំណល់ចេញពីកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ទៀតនោះទេ ខណៈអ្នកជំងឺបានជាសះស្បើយអស់ទៅហើយ។

សូមបញ្ជាក់ថា ឡដុតកម្ទេចសំណល់គ្រោះថ្នាក់ ដែលវេចខ្ចប់ចេញពីកន្លែងផ្សេងៗ ក្នុងខេត្តកែប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក នេត ភត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។ ឡដុតសំណល់រឹងគ្រោះថ្នាក់នេះ ក្នុងមួយថ្ងៃមានសមត្ថភាពដុតកម្ទេចសំណល់ ក្នុងចន្លោះពី៤ ទៅ៧តោន ដោយអាចដុតក្នុងកម្រិតជិត១០០០អង្សា៕
អត្ថបទ៖ សេង ណារិទ្ធ


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


