Connect with us

ព័ត៌មានជាតិ

ក្រសួង​ចាប់ផ្តើម​បង្រៀន​ពីរបៀប​ដកពិន្ទុ​លើបណ្ណ​បើក​បរដល់​មន្ត្រី​នគរបាល​ចរាចរណ៍

បានផុស

នៅ

ក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពី ប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរ ដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកចំនួន ៥៧រូប ដើម្បីបង្កើនសមត្ថភាព និងចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីសំដៅចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនៅថ្ងៃទី ៧ ខែកុម្ភៈ លោកប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងបង្កើនសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍អំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីនៃកម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៏ផ្លូវគោក តាមរយៈការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា (POS) និងបង្ហាញនូវនីតិវិធីប្រតិបត្តិការគ្រប់គ្រងព័ត៌មាន រក្សាទុកទិន្នន័យនៃការផាកពិន័យបទល្មើសចរាចរណ៍ដើម្បីឱ្យសិក្ខាកាមដែលជាមន្ត្រីនគរបាលចរាចរណ៍អាចប្រើប្រាស់ក្នុងការអនុវត្តជាក់ស្តែងបានផងដែរ។

លោកបានបន្តថាការបង្កើតកម្មវិធី Mobile App នេះឡើងជាគំនិតផ្ដួចផ្ដើមមួយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការរឹតបន្តឹងលើការងារអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យកាន់តែមានប្រសិទ្ធភាព។

លោក អនុរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅដល់អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលមានស្មារតីសហការរួមគ្នាក្នុងការអភិវឌ្ឍកម្មវិធី Mobile App និងប្រព័ន្ធគ្រប់គ្រងបទល្មើសចរាចរណ៍នេះឡើងប្រកបដោយភាពជោគជ័យ និងនីតិវិធីអនុវត្តកម្មវិធីនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកទាំងអស់ក្នុងការអនុវត្តការងារ សំដៅជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់គោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឹងម៉ាត់ និងចូលរួមកាត់បន្ថយគ្រោះចរាចរណ៍នៅតាមដងផ្លូវផងដែរ។ 

ទន្ទឹមជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការ មានសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាល សិក្ខាកាមទាំងអស់អាចយកចំណេះដឹងនេះទៅអនុវត្តប្រកបដោយប្រសិទ្ធភាពដើម្បីធ្វើឱ្យប្រសើរឡើងដល់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសជៀសផុតពីការអនុវត្តឆ្គាំឆ្គងដែលនាំឱ្យប្រជាពលរដ្ឋសម្ដែងការមិនពេញផងដែរ។

គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីសិក្ខាកាមមកពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់​ធ្នាប់សាធារណៈចំនួន១៥រូប ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ១៦រូប ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន ១៥រូប ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន ១១រូប សរុបទាំងអស់ចំនួន ៥៧រូប៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១ ម៉ោង មុន

​ខ្យល់​កន្ត្រាក់​ បណ្ដាល​ឱ្យ​ដើមជ្រៃក្រឹម​មួយ​ដើម​ រលំ​សង្កត់​រ៉ឺម៉ក​កាហ្វេ និងកង់បីឥណ្ឌា​រងការខូចខាត

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ព្រាប កុល ៖ ថៃនឹងរងនូវភាពអាមាសនៅលើឆាកអន្តរជាតិជាថ្មីម្តងទៀតក្រោយពេលដែលខ្លួនបានធ្វើឱ្យកម្ពុជាអស់ភាពអត់ធ្មត់ ឈានដល់ការប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICJ)

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ គាំទ្រសម្តេចធិបតី ជុំវិញការប្ដឹងថៃតុលាការអន្តរជាតិ និងយន្តការប្រើកម្លាំងការពារខ្លួន

នយោបាយ៥ ម៉ោង មុន

សមាជរដ្ឋសភា និងព្រឹទ្ធសភា ថ្កោលទោសសកម្មភាព​របស់ទ័ពថៃ និងគាំទ្រ​ឱ្យរដ្ឋាភិបាលប្ដឹង​ទៅ​ ICJ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រះមហាក្សត្រ​កម្ពុជា​នឹង​យាង​ជា​ព្រះរាជាធិបតីភាព ក្នុង​ព្រះរាជ​ពិធី​ទិវា​បរិស្ថាន​ជាតិ និងបរិស្ថានពិភពលោក នាថ្ងៃទី០៥ ខែមិថុនា

Sokha Hotels

ព័ត៌មានពេញនិយម