ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន ប្រាប់រដ្ឋបាលខេត្តត្រូវរៀបចំក្រុមគ្រូពេទ្យចល័តចុះចាក់វ៉ាក់សាំងជូនពលរដ្ឋតាមខ្នងផ្ទះ
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស បានណែនាំដល់រដ្ឋបាលខេត្តផ្សេងៗ ត្រូវរៀបចំក្រុមគ្រូពេទ្យចល័ត ដើម្បីចុះចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋតាមខ្នងផ្ទះតែម្តង។

ថ្លែងក្នុងឱកាសចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំង នៅខេត្តក្រចេះកាលពីថ្ងៃទី៨ កុម្ភៈ លោកស្រីរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការរៀបចំក្រុមគ្រូពេទ្យចល័តនេះ ដើម្បីរុញវ៉ាក់សាំងដែលមាននៅក្នុងដៃឲ្យដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្ដង ពិសេស សម្រាប់អ្នកដែលលំបាកក្នុងការធ្វើដំណើរមកទីតាំងដែលកំពុងតែដំណើរការចាក់ជាអចិន្ដ្រៃយ៍។
ដើម្បីឱ្យដំណើរការនេះប្រព្រឹត្តទៅរលូន និងមានភាពច្បាស់លាស់នោះ លោកស្រី បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវរៀបចំធ្វើជំរឿនលើប្រជាពលរដ្ឋពាក់ព័ន្ធការងារចាក់វ៉ាក់សាំង ពិសេស ដើម្បីដឹងច្បាស់ថា ពួកគាត់ចាក់វ៉ាក់សាំងបានប៉ុន្មានដូសហើយ និងដល់វេលាកំណត់ ដើម្បីចាក់ដូសជំរុញហើយឬនៅ ដែលការងារនេះទាមទារឱ្យក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នា ដើម្បីរកចំនួនអ្នកដែលមិនទាន់បានចាក់ដូសជំរុញ រួចកំណត់ថ្ងៃ ដើម្បីរៀបចំក្រុមគ្រូពេទ្យចុះទៅចាក់ជូនពួកគាត់។

លោកស្រី បានលើកឡើងថា កាលពីអំឡុងពេលជំងឺកូវីដរីករាលដាល ប្រជាពលរដ្ឋនាំគ្នារត់រកចាក់វ៉ាក់សាំង ប៉ុន្ដែពេលនេះ ដោយសារការគ្រប់គ្រងបានល្អពីសំណាក់រាជរដ្ឋាភិបាល ពួកគាត់ប្រហែលជាភ្លេចអំពីការរស់នៅតាមបែបប្រក្រតីភាពថ្មី និងភ្លេចនូវការចាក់វ៉ាក់សាំងដូសជំរុញ។ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានណែនាំឱ្យក្រុមគ្រូពេទ្យ រួមជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើននូវការផ្សព្វផ្សាយបន្ដទៀតដល់ប្រជាពលរដ្ឋ អំពីការវិវឌ្ឍន៍នៃជំងឺកូវីដ១៩ ពិសេសការបំប្លែងខ្លួនថ្មី ព្រមទាំងវិធានការការពារ គឺ៣ការពារ និង៣កុំ ដើម្បីឲ្យពួកគាត់បន្ដនូវការប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ១៩ និងរស់នៅតាមប្រក្រតីភាពថ្មី៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


