ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្ទឹងត្រែងពង្រីកផ្លូវឱ្យធំដល់ ១៨ ម៉ែត្រពីមុខសាលាខេត្តទៅផ្លូវជាតិលេខ ៧
អាជ្ញាធរខេត្តស្ទឹងត្រែង ពង្រីកផ្លូវឲ្យបានធំទូលាយដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ស្នើឱ្យបងប្អូនប្រជាពលរដ្ឋ មានផ្ទះរស់នៅតាមដងផ្លូវកំពុងស្ថាបនា ក្នុងភូមិរានុកូល ចាប់ពីចំណុចចំការម៉ៃសាក់ មកដល់ចំណុចផ្លូវ បំបែកជា៤ ផ្លូវជាតិលេខ០៩ សូមឱ្យបង្កើនការចូលរួមសហការជាមួយក្រុមហ៊ុនសាសងសង់ឱ្យបានល្អ។

លោក សាយ កុសល អភិបាលក្រុងមានប្រសាសន៍បញ្ជាក់ថា ក្នុងសកម្មភាពពង្រីកផ្លូវនេះ ជាការផ្លាស់ប្តូរយុទ្ធសាសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍផ្លូវ ស្ពាន ពីផ្លូវតូចចង្អៀតឱ្យទៅជាធំទូលាយ ព្រោះការអភិវឌ្ឍបានតិច តែឱ្យមានគុណភាពរឹងមាំ ប្រើប្រាស់បានយូរអង្វែង។
លោកអភិបាលក្រុងមានប្រសាសន៍បន្តថា ក្នុងសកម្មភាពស្ថាបនានេះ ស្នើឱ្យបងប្អូនប្រជាពលរដ្ឋយើង ដែលមានមូលដ្ឋានរស់នៅជិតតាមដងផ្លូវ ត្រូវរួមគ្នាបង្កើនកិច្ចសហការជាមួយក្រុមហ៊ុនកំពុងសាងសង់ផ្លូវឱ្យបានល្អ ដើម្បីធ្វើឱ្យដំណើរការទៅមានភាពរលូន។

អ្នកស្រី មាស សុវណ្ណារី ប្រជាពលរដ្ឋអ្នកលក់ដូរ នៅភូមិរាជានុគោលនេះបានសំដែងការសាទរ ដែលអាជ្ញាធរក្រុង- ខេត្តបានស្ថាបនាសមិទ្ធផលផ្លូវល្អនៅក្នុងក្រុង ហើយបងប្អូនប្រជាពលរដ្ឋយើងអនុវត្កតាមការណែនាំរបស់អាជ្ញាធរក្រុង។
លោកស្រីថា ពេលមានផ្លូវធំទូលាយស្អាតបានផ្តល់ អត្ថប្រយោជន៏ច្រើនសម្រាប់ការរស់នៅ ប្រជាពលរដ្ឋស្រួលធ្វើដំណើរ ហើយទីប្រជុំជនក្រុងក៍មានសោភណ្ឌភាព ភូមិឋានក៍កាន់តែស្អាតល្អ។

លោក ស គឹមណាត ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបានបញ្ជាក់ថា ផ្លូវថ្មីនេះមានទទឹង ១៨ម៉ែត្រ ចាក់មេតុងនៅក្នុងក្រុងមួយកំណាត់ ដែលជាផ្លូវធំជាងគេនៅក្នុងក្រុង ស្ទឹងត្រែង បង្កលក្ខណៈងាយស្រួលបំរើក្នុងការធ្វើចរាចរណ៍ទាំងរថយន្តនិងម៉ូតូទៅមកបានងាយស្រួល និងបញ្ជៀសពីការគ្រោះថ្នាក់ចរាចរណ៍បានបន្ថែមទៀត។
សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះស្ថាបនាចាប់ចេញពីមុខសាលាខេត្តទៅកាន់ផ្លូវជាតិលេខ ០៧ ចំណុចចំការមៃសាក់ ដែលមានទទឹង១៨ម៉ែត្របានសាងសង់ជាជំហ៊ានៗក្នុងនោះនៅឆ្នាំ២០២០ស្ថាបនាផ្លូវបេតុង ប្រវែងជាង ៦០០ម៉ែត្រ ឆ្នាំ២០២១ ស្ថាបនាជាផ្លូវកៅស៊ូបានជិតមួយ គីឡូម៉ែត្រ-និងជំហានទី ៣នេះ បន្តស្ថាបនាប្រមាណជាង២គីឡូម៉ែត្រ-នៅសល់តែជាងមួយគឺឡូម៉ែត្រទៀតអាចបន្តនៅឆ្នាំ២០២៣ ឱ្យបានរួច រាល់ជាស្ថាពរក្នុងប្រវែងជាង៦គីឡូម៉ែត្រ៕
អត្ថបទ៖ ងិន លីម
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


