ព័ត៌មានជាតិ
មួយខែមករា ពន្ធដារប្រមូលចំណូលបានជិត ៣០០ លានដុល្លារអាមេរិក
អគ្គនាយកពន្ធដារ ប្រមូលចំណូលក្នុងខែ មករា ឆ្នាំ ២០២២ បានប្រមាណ ២៨៨,២៣លានដុល្លារអាមេរិក ស្នើនឹង ១០.២២% នៃផែនការប្រចាំឆ្នាំ បើធៀបនឹងខែមករា ឆ្នាំ ២០២១ កើនឡើង ៧១,០៣លានដុល្លារ ប្រមាណ ៣២.៧០% ខណៈវិស័យមួយចំនួននៅបន្តលើកលែងក្នុងបរិការណ៍នៃការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក គង់ វិបុល អគ្គនាយកពន្ធដារ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២២ នៅថ្ងៃទី ១៧ ខែ កុម្ភៈ។

លោក គង់ វិបុល សង្កត់ធ្ងន់ថា នេះគឺជាលទ្ធផលផ្លែផ្កា នៃកំណែទម្រង់របស់អគ្គនាយកពន្ធដារ។
យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារប្រមូលចំណូលពន្ធឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ កម្ពុជាសម្រេចបានចំណូលពន្ធ-អាករសរុបចំនួនជាង ២,៧ពាន់លានដុល្លារ(២៧៨១,៩២លានដុល្លារ) ស្មើនឹង១២៤,០២% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងក្នុងឆ្នាំ២០២១។ របាយការណ៍បន្តទៀតថា ចំនួននេះ គឺលើសផែនការឆ្នាំ២០២១ ចំនួន៥៣៨,៨៥លានដុល្លារ ស្មើ២៤ ,០២% ដែលអគ្គនាយកដ្ឋានបានកំណត់ប្រមូលចំណូលពន្ធចំនួនតែជាង២,២ពាន់លានដុល្លារ (២២៤៣,០៧លានដុល្លារ)ប៉ុណ្ណោះ។
ទោះបីជាលទ្ធផលប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងឆ្នាំ២០២១កន្លងទៅមានភាពប្រសើរច្រើនយ៉ាងណាក្តី ប៉ុន្តែបើធៀបជាមួយនឹងចំណូលពន្ធក្នុងរយៈពេលដូចកាលពីឆ្នាំ២០២០ គឺថយចុះប្រមាណជាង១០៧,០៩លានដុល្លារ ស្មើនឹង-៣,៧១% ខណៈទំហំចំណូលពន្ធក្នុងឆ្នាំ២០២០ មានចំនួនជិត៣ពាន់លានដុល្លារ (២ ៨៨៩,០២ លានដុល្លារ)។ បើតាមរបាយការណ៍របស់អគ្គនាយកពន្ធដារ៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


