ព័ត៌មានជាតិ
ឈ្មួញដឹកពងក្រួចពីខេត្តស្វាយរៀងមកបោះឲ្យម៉ូយនៅច្បារអំពៅរាប់លានគ្រាប់ក្នុងមួយថ្ងៃៗ
ជារៀងរាល់ថ្ងៃគេសង្កេតឃើញឈ្មួញបានដឹកពងក្រួចតាមរថយន្តយកមកបោះឲ្យនៅផ្សារច្បារអំពៅដែលជាកន្លែងបោះដុំសម្រាប់ចែកចាយបន្ត។

តាមការរៀបរាប់ពីលោក ជុន សុវីន ដែលជាឈ្មួញដឹកពងក្រួចយកមកលក់បាននិយាយប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ១៨ខែកុម្ភៈនេះថា ពងក្រួចដែលគាត់ដឹកមកលក់នេះគឺបានចុះទៅផ្ទាល់តាមផ្ទះប្រជាពលរដ្ឋនៅគ្រប់ស្រុកក្នុងខេត្តស្វាយរៀង។
ចំពោះតម្លៃវិញគឺ ១០០ គ្រាប់ថ្លៃ ១០.០០០ រៀលហើយយកមកបោះឲ្យម៉ូយនៅផ្សារច្បារអំពៅរាជធានីភ្នំពេញបានថ្លៃ១៣០០០រៀលក្នុងចំនួនពងក្រួច១០០គ្រាប់។

ឈ្មួញដដែលបានបញ្ជាក់ថាសព្វថ្ងៃនេះបងប្អូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀងបាននាំគ្នាចិញ្ចឹមសត្វក្រួចតាមផ្ទះដើម្បី ឲ្យបានពងហើយបើសត្វក្រួចនោះមានវ័យចាស់បន្តិចនឹងមិនសូវពងគឺតម្រូវឲ្យពួកគាត់ចាប់រស់មកលក់ធ្វើម្ហូបឲ្យឈ្មួញផងដែរ។
ដោយឡែកបងស្រី ផល វិគុន ដែលជាអ្នកទិញពងក្រួចពីឈ្មួញសម្រាប់លក់បន្តឲ្យម៉ូយលក់រាយវិញបានឲ្យដឹងថា មុខរបរលក់ពងក្រួចគឺទទួលបានប្រាក់ចំណេញច្រើនគួរសម។

ក្នុងនោះ១០០គ្រាប់បានចំណេញ២០០០រៀល។ហើយក្នុងមួយថ្ងៃៗលក់ចេញបានរាប់លានគ្រាប់ឯណោះនឹងមិនចេះសល់នោះឡើយ។
មុខរបរលក់ពងគ្រួចនេះមានការគាំទ្រពីម៉ូយដោយសារតែសត្វក្រួចចិញ្ចឹមនៅក្នុងស្រុក ខណៈពងក្រួចនាំចូលពីប្រទេសជិតខាងច្រើនស្អុយនឹងគ្មានរសជាតិ៕

អត្ថបទ៖ នរា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


