ព័ត៌មានជាតិ
អ្នកស្រុកប្រាសាទបាគង ដែលជាអ្នករស់នៅតំបន់រមណីយដ្ឋានអង្គរ រក្សាទំនៀមទម្លាប់ចាប់ត្រីរួមគ្នា សម្រាប់ត្រៀមប្រារព្ធពិធីឡើងមាឃ
សៀមរាប ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ អ្នកស្រុកនៃភូមិបង្កោង ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង នៃតំបន់រមណីយដ្ឋានអង្គរ ប្រមាណជាង៣៤០នាក់ បានរៀបចំកម្មវិធីចាប់ត្រីរួមគ្នា ក្នុងត្រពាំងអភិរក្សមួយកន្លែង សម្រាប់ត្រៀមពិធីឡើងមាឃឬឡើងអ្នកតា ដែលអ្នកភូមិបានប្រារព្ធឡើងជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ។
លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានឲ្យដឹងថា ដោយសារឆ្នាំ២០២២នេះស្ថានភាពទឹក ក្នុងត្រពាំងបឹង មានសភាពច្រើន ទើបគណៈកម្មាការសម្រេចកំណត់យកថ្ងៃទី២១ ខែកុម្ភៈនេះជាថ្ងៃរួមគ្នាចាប់ត្រី ដើម្បីប្រារព្ធពិធីឡើងមាឃ ឬធ្វើបុណ្យភូមិ តាមទំនៀមទម្លាប់របស់អ្នកស្រុកមិនដែលខកខាន។ ពិធីនេះតែងធ្វើឡើងនៅត្រពាំងបឹង ដែលសហគមន៍បានអភិរក្សទុកមិនឲ្យមានការលួចនេសាទ ក្នុងរយៈពេល១ឆ្នាំរហូតដល់មានការណាត់គ្នាពីលោកមេភូមិថាកំណត់ថ្ងៃណាមួយដើម្បីនេសាទ ទើបអ្នកភូមិនាំគ្នាទៅរកត្រីបាន។
លោកបន្តថា ប្រជាពលរដ្ឋចំនួន៣៤៧គ្រួសារ រស់នៅក្នុងភូមិបង្កោងនេះ បានមកជួបជុំគ្នាតាំងព្រលឹមស្រាងៗ ដោយមានភ្ជាប់មកជានូវឧបករណ៍ពីបុរាណមាន ឈ្នាង អង្រុត និងសំណាញ់ជាដើម ដើម្បីត្រៀមចុះចាប់ត្រីរួមគ្នា ក្រោយពេលគណៈកម្មការប្រកាសមីក្រូ និងបាញ់កាំជ្រួចជាសញ្ញា។ជាមធ្យមក្នុងមួយឆ្នាំៗទិន្នផលត្រីដែលអ្នកភូមិចាប់បាន មិនតិចជាង១០០គីឡូក្រាម សម្រាប់ធ្វើទឹកសម្លនំបញ្ចុកប្រគេនដល់ព្រះសង្ឃក្នុងពិធីបុណ្យ ប៉ុន្តែសម្រាប់ឆ្នាំនេះ ទិន្នផលត្រីអាចមានការកើនឡើងជាងរាល់ឆ្នាំ ព្រោះគណៈកម្មការភូមិ តែងតែរួមគ្នាអភិរក្សទុក មិនឱ្យមានការលួចនេសាទឡើយខុសច្បាប់ឡើយ។
លោក ភ័ក្រ ភ័ណ្ឌ ប្រជាពលរដ្ឋរស់នៅភូមិបង្កោង បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ បងប្អូននៅក្នុងភូមិទាំងអស់ តែងតែប្រារព្ធពិធីចាប់ត្រីរួមគ្នា នៅក្នុងត្រពាំងអភិរក្សនេះ មិនដែលខកខានមួយឆ្នាំណាឡើយ ដើម្បីយកត្រីដែលបង់បាន មកធ្វើជាទឹកសម្ល នំបញ្ចុក និងម្ហូបអាហារផ្សេងៗដើម្បីប្រារព្វពិធីបុណ្យភូមិឬពិធីឡើងមាឃរួមគ្នា ហើយអ្នកភូមិដែលមកនេសាទទាំងអស់ មិនផ្តោតតែលើរកត្រីមួយមុខនោះទេ គឺមកជួបជុំ សប្បាយរីករាយ និងបង្ហាញសាមគ្គីភាពកាន់តែស្និទ្ធស្នាលរវាងប្រជាជននៅក្នុងភូមិថែមទៀតផង។
សូមរំលឹកថា តំបន់រមណីយដ្ឋានអង្គរ ជាតំបន់បេតិកភណ្ឌរស់ដែលសម្បូរទៅដោយមរតកអរូបីជាច្រើន ហើយត្រូវបានអ្នករស់នៅក្នុងតំបន់អង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។ ពិធីបុណ្យឡើងមាឃ ឬ បុណ្យឡើងអ្នកតា ក៏ជាទំនៀមទម្លាប់ប្រពៃណីមួយក្នុងចំណោមបេតិកភណ្ឌអរូបីជាច្រើនបានប្រតិបត្តិដោយអ្នករស់នៅតំបន់អង្គរ៕
ដោយ ៖ គឿនវេត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៦ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ