ព័ត៌មានជាតិ
ពស់ថ្លាន់មួយក្បាលទម្ងន់ជាង២០គីឡូ ប្រុងចូលសាលាខណ្ឌច្បារអំពៅទាំងព្រឹក
ពស់ថ្លាន់ញីមួយក្បាល ទម្ងន់ប្រមាណជាង២០គីឡូក្រាម បានមកសំងំក្នុងទុយយោបូមខ្សាច់ នៅចំមុខសាលាខណ្ឌច្បារអំពៅ បម្រុងចូល។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី១២ ខែធ្នូ នៅមុខសាលាខណ្ឌច្បារអំពៅ ក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

តាមប្រភពពីលោក គ្រី ហុច មន្ត្រីប្រចាំការនៅសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅព្រឹកព្រលឹមស្រាងៗកម្លាំងសន្តិសុខរបស់សាលាខណ្ឌ បានធ្វើអនាម័យនៅក្នុងនិងមុខបរិវេណសាលាខណ្ឌ ក៏ប្រទះឃើញពស់ថ្លាន់មួយក្បាលមានបំណងវាចេញពីក្នុងទុយយោជ័របូមខ្សាច់ទើបមានការភ្ញាក់ផ្អើល និងចាប់យកមកទុកដើម្បីផ្តល់ជូនអង្គការអភិរក្សសត្វព្រៃភ្នំតាម៉ៅ។ លោក គ្រី ហុច បានបន្តថា ពស់ថ្លាន់នេះ មិនដឹងជាវាមកពីណា ហើយម្យ៉ាងទៀតទីតាំងសាលាខណ្ឌស្ថិតក្នុងកណ្តាលក្រុង ឃ្លាតឆ្ងាយពីដីបឹងមិនដឹងពស់នេះ មកពីទីណាទេ៕


អត្ថបទ៖ នរា
សូមចុចអាន៖ នាយប៉ុស្តិ៍រដ្ឋបាលរលួស ត្រូវគេវាយបីដៃ ករណីចុះដោះស្រាយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


