Connect with us

ព័ត៌មានជាតិ

នាយប៉ុស្តិ៍​រដ្ឋបាល​រលួស​ ត្រូវគេ​វាយ​បី​ដៃ​ ករណី​ចុះ​ដោះស្រាយ​​គ្រោះថ្នាក់​ចរាចរណ៍​

បានផុស

នៅ

គ្រាន់តែ​រឿង​ចុះ​ដោះស្រាយ ​ដើម្បី​បញ្ចប់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច​មួយ​ នៅ​ចំណុច​ក្បែរ​រង្វង់​មូល​ស្រី​កង​ស្រូវ លោក ចាប វី​ណុ​ច នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​រលួស ត្រូវ​គេ​វាយ​ចំនួន ៣​ដៃ។​ ហេតុការណ៍​នេះ កើតឡើង​នៅ​ភូមិ​កណ្តាល សង្កាត់​រលួស​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ២០ និង​១០​នាទី យប់​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុ​ដែល​នាំ​ឲ្យ​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រលួស ត្រូវ​គេ​វាយ​ចំនួន ៣​ដៃ​នោះ បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ប្រាប់​ឲ្យ​ដឹង​ថា ផ្តើម​ឡើង​ដោយសារ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង រវាង​រថយន្ត​ព្រូស ប៉ះ​គ្នា​តិចតួច​ជាមួយ ម៉ូតូ សេ​១២៥ នៅ​ចំណុច​ក្បែរ រង្វង់​មូល​ស្រី​កង​ស្រូវ។

ភ្លាមៗ​នោះ ​ក៏​មាន​សមត្ថកិច្ច​ប៉ុស្តិ៍​រលួស​ពីរ ទៅ បី នាក់​ខំ​ជួយ​សម្របសម្រួល​ផង​ដែរ។ ប៉ុន្តែ​ដោយ​សារ​ភាគី​ទាំង​សង្ខាង​ចរចា​គ្នា​មិន​ត្រូវ ទើប​លោក ចាប វី​ណុ​ច នាយ​ប៉ុស្តិ៍​នគរបាល​រ​ដ្ឋ​បាល​រលួស ព្យាយាម​ចុះ​មក​ដោយ​ផ្ទាល់​ ក្នុង​គោលបំណង​ជួយ​ដោះស្រាយ​បញ្ចប់​រឿង គ្រា​កំពុងតែ​បញ្ចេញ​មតិយោបល់ ស្រាប់តែ​គេ​ស្ទុះ​វាយ​ចំនួន​៣​ដៃ ក្នុង​នោះ​ផ្ទៃមុខ​២​ដៃ និង កញ្ចឹងក​១​ដៃ ដែល​ធ្វើ​ឲ្យ​មេ​ប៉ុស្តិ៍​ស្រលាំងកាំង​រក​និយាយ​អ្វី​មិន​ចេញ ដូច្នេះ​មានតែ​ទំនាក់ទំនង​ទៅកាន់​សមត្ថកិច្ច​នគរ​បាល​ជំនាញ​ចរាចរណ៍ នាំ​យក​មធ្យោបាយ​ទាំង​២​គ្រឿង ព្រមទាំង​អ្នកបើកបរ​ទាំងសងខាង យក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ

សូមចុចអាន៖ ​រថយន្ត ២ គ្រឿង ប៉ះទង្គិច​គ្នា​ពេញទំហឹង បណ្តាលឲ្យ​រថយន្ត​តូច​ឆាបឆេះ និង​ស្លាប់​អ្នកបើកបរ​ម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម