វប្បធម៌ ជំនឿ
យល់សប្តិឃើញពស់ចូលផ្ទះ មានអត្ថន័យយ៉ាងណា?
ប្រិយមិត្តភាគច្រើន ធ្លាប់តែឮពីការយល់សប្តិឃើញពស់ចឹក ឬរុំព័ទ្ធខ្លួន ដែលអត្ថន័យរបស់វាចង់បញ្ជាក់ពីចំណងស្នេហា ឬពេលវេលាដល់គូជាដើម។ ដោយឡែកយល់សប្តិឃើញពស់វារចូលផ្ទះ ឬរស់នៅក្នុងផ្ទះ ជាយល់សប្តិមិនសូវជួបប្រទះ ហើយមនុស្សភាគច្រើនក៏មិនទាន់ដឹងអត្ថន័យរបស់វានៅឡើយ។

ខាងក្រោមជាចម្លើយ!
ហិរញ្ញវត្ថុ និងអាជីព
ពស់ចូលផ្ទះ ជាប្រផ្នូលឱ្យម្ចាស់យល់សប្តិ ប្រយ័ត្ននឹងការធ្វើជំនួញនាពេលបច្ចុប្បន្ន។ ជាពិសេសការដាក់ទុនជាប្រាក់សុទ្ធក្នុងអាជីវកម្មណាមួយ ព្រោះប្រាក់នោះនឹងមិនអាចយកមកវិញជារៀងរហូត។ មិនតែប៉ុណ្ណោះ យល់សប្តិនេះចង់ប្រាប់ថា សាមីខ្លួននឹងមានបញ្ហាឈ្លោះជាមួយដៃគូរកស៊ី ជុំវិញការជជែកគ្នាអំពីផលប្រយោជន៍។
ចំណែកអ្នកធ្វើការអូហ្វីស ឬផ្នែកដែលពាក់ព័ន្ធនឹងឯកសារផ្សេងៗ ចូរកុំចរចាការងារនឹងមាត់ទទេ ត្រូវចុះលិខិតស្នាមជាសក្ខី ពុំនោះទេ អ្វីៗនឹងអាសារបង់។
ទំនាក់ទំនងស្នេហា
យល់សប្តិឃើញពស់ចូលផ្ទះ ខុសពីយល់សប្តិឃើញពស់ចឹក ឬរួមរឹតខ្លួន ផ្ទុយស្រឡះ ព្រោះយល់សប្តិនេះ មានអត្ថន័យថា អ្នកនឹងទទួលដំណឹងអាក្រក់ពីដៃគូ។ វាជាប្រផ្នូលប្រាប់ជាមុនថា ដៃគូរបស់អ្នកកំពុងបែកចិត្ត ឬលួចទាក់អ្នកថ្មី ក្បត់ចិត្តអ្នកហើយ។ ដោយឡែកអ្នកនៅលីវ បើយល់សប្តិបែបនេះ ចូរកុំចែចង់នរណាឱ្យសោះ ព្រោះជាទំនាក់ទំនងភ្លើងចំបើង៕
អត្ថបទ៖ សន្យា
ចុចអាន៖ សុបិនឃើញពស់ អត្ថន័យមិនមែនសំដៅដល់គេលួចស្រលាញ់មួយមុខឡើយ តែក៏មានអ្នកស្អប់ដូចគ្នា
ចុចអាន៖ ពណ៌ពស់ក្នុងសុបិន បញ្ជាក់ពីរឿងអាក្រក់ និងល្អក្នុងជីវិត ត្រូវប្រុងប្រយ័ត្នខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


