ព័ត៌មានអន្ដរជាតិ
បុរសថៃ ត្រូវសត្វពស់ខាំប្រដាប់ភេទ ពេលអង្គុយបត់ជើង លើចានបង្គន់
តាមការចុះផ្សាយរបស់ Bangkok Post បុរសថៃម្នាក់នៅខេត្ត Samut Prakan ត្រូវពស់ថ្លាន់ខាំប្រដាប់ភេទ ពេលចូលបង្គន់បត់ជើងធំ ដោយធ្វើឲ្យគាត់ឈឺចាប់យ៉ាងខ្លាំង ហើយគាត់ក៏មិនដឹងដែរថា តើសត្វពស់ មកសំងំក្នុងចានបង្គន់តាំងពីពេលណា។

បុរសម្នាក់នោះមានឈ្មោះ Tanat Tangtewanon ហើយក្រោយជួបរឿងបែបនេះ គាត់ក៏បានបង្ហោះ Facebook ដើម្បីចែករំលែកបទពិសោធន៍ និងជាការព្រមានដល់អ្នកដទៃ ឲ្យប្រុងប្រយ័ត្នជាពិសេសក្នុងរដូវភ្លៀងធ្លាក់តែម្តង។
គាត់ប្រាប់ថា ក្រោយអង្គុយលើចានបង្គន់មិនបានប៉ុន្មានផង ក៏ស្រាប់តែមានអារម្មណ៍ឈឺចាប់ខ្លាំង ហើយពេលមើលទៅ ស្រាប់តែឃើញពស់ថ្លាន់មួយក្បាលយ៉ាងធំ។
បន្ទាប់ពីជួបរឿងនេះ គាត់ក៏ទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស ប៉ុន្តែមិនមានសភាពធ្ងន់ធ្ងរទេព្រោះជាពស់គ្មានពិស ហើយជាចុងក្រោយ គាត់បានក្រើនរំលឹកដល់គ្រប់គ្នាថា មុនដាក់គូទអង្គុយលើចានបង្គន់ គួរតែពិនិត្យឲ្យគ្រប់ជ្រុងជ្រោយសព្វកន្លែង និងចុចទឹកសិន សឹមបន្ទោបង់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អូស្ត្រាលីពិន័យបុរសម្នាក់ ដែលនាំពស់ជិះក្ដារស្គីលើទឹក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


