Connect with us

KPT+

វិធី ៨ យ៉ាង មានប្រសិទ្ធភាពពិតៗ ជួយកម្ចាត់សត្វពស់ចេញពីសួនច្បារ

បានផុស

នៅ

បច្ចុប្បន្នមនុស្សធ្វើការវាទីទៅលើទីជម្រករបស់សត្វជាច្រើន ទើបពួកវាបង្ខំចិត្តឆ្លងកាត់ទីលំនៅរបស់យើងដើម្បីស្វែងរកអាហារ ទឹក និងទីជម្រក អាស្រ័យហេតុនេះហើយទើបផ្ទះអ្នកក្លាយជាកន្លែងសម្រាប់ពស់ចូលមករកចំណី ឬកាច់សំបុកតែម្ដង។ អ្នកគប្បីធ្វើតាមវិធីទាំង ៩ នេះដើម្បីការពារផ្ទះពីសត្វល្មូនមានពិស ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. បាញ់ទឹក

នេះជាវិធីសុវត្ថិភាពបំផុតសម្រាប់អ្នកមិនចង់ធ្វើបាបសត្វ ប៉ុន្តែអ្នកអាចដេញវាបានតែមួយរយៈប៉ុណ្ណោះ ។

២. ដាក់អន្ទាក់

អ្នកគប្បីស្វែងរកជំនួយឬដាក់អន្ទាក់ពស់នោះ ហើយប្រគល់ឲ្យអ្នកអភិរក្សសត្វព្រៃដើម្បីជៀសវាងការសម្លាប់សត្វព្រៃខុសច្បាប់ ។

៣. កម្ចាត់ប្រភពអាហាររបស់ពស់

ចំណីរបស់ពស់គ្មានអ្វីក្រៅពីកង្កែប សត្វបក្សី សត្វល្អិត មាន់ ត្រី កណ្ដុរនោះទេ ដូច្នេះប្រសិនបើអ្នកមានសត្វទាំងនេះនៅក្នុងផ្ទះច្បាស់ណាស់ពស់នឹងមករកទៀតជាមិនខាន ។

៤. លុបប្រភពទឹក

ទឹកភ្លៀងដក់ ទឹកសត្វចិញ្ចឹមរបស់អ្នកដែលដាក់ចោលនៅក្នុងសួនសុទ្ធតែជាគោលដៅរបស់សត្វពស់ពេលវាស្រេកទឹក ។

៥. លុបប្រហោង

ប្រហោងដី ប្រហោងថ្ម ឬ ប្រហោងផ្ទះជាកន្លែងដែលពស់ចូលចិត្តជ្រកកោន អ្នកគួរតែរកអ្វីមួយមកបិទប្រហោងនោះ ឬចាក់ដីលុបកាន់តែប្រសើរ ។

៦. បំផ្លាញចោលទីជម្រករបស់ពស់

ទីជម្រករបស់ពស់រួមមានស្មៅខ្ពស់ៗ និងដើមឈើដុះស្ដុកជាដើម ទន្ទឹមនេះអ្នកអាចដាំដើមឈើដែលពស់ស្អប់ដូចជាផ្កាពីរប្រភេទនេះក៏បាន ។

៧. ប្រើផ្សែង

ពស់ឆាប់ប្រតិកម្មនឹងក្លិនណាស់ ជាពិសេសក្លិនផ្សែង វិធីនេះអ្នកអាចអុជធូប ឬបង្កាត់ភ្លើងតិចៗនៅម្ដុំដែលពស់ចូលចិត្តនៅជាការស្រេច ។

៨. ចិញ្ចឹមសត្វស៊ីពស់

សត្វដែលជាសត្រូវនឹងពស់មានដូចជា ឆ្មា កញ្ជ្រោង ផេនដាសម្រាម មាន់តួគី ជ្រូក និងមាន់បារាំង ។ សម្រាប់អ្នកមិនចង់ចិញ្ចឹមសត្វអាចរកទិញទឹកនោមកញ្ជ្រោងមកបាញ់នៅសួនច្បារដើម្បីឲ្យពស់គិតថាទីនេះមានកញ្ជ្រោងទើបមិនហ៊ានមកជិត ។

ចំណែកពាក្យចចាមអារ៉ាមពីការប្រើក្រូចសើចដេញពស់មិនមែនជាការពិតនោះទេ ជៀសវាងការប្រើវិធីនេះបើមិនចង់មានគ្រោះថ្នាក់ដល់ជីវិត ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ បងប្អូន​អ្នក​ស្រែចម្ការ ស្គាល់​ប្រភេទ​ពស់ពិស និង​វិធី​ព្យាបាល​ប្រសិទ្ធភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាជ្ញាធរ​ថៃរឹបអូស​ព្រុយត្រីឆ្លាមជាង​៤០០​នៅ​អាកាសយានដ្ឋាន ដោយ​គ្រោងរត់ពន្ធទៅចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​ដាក់​ការសង្ស័យ​ថា​ របបយោធាមីយ៉ាន់​ម៉ា​​បំពាក់​​​​កម្មវិធី​​នុយក្លេអ៊ែរ​​​យោធា​សហការជាមួយរុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

រាជរដ្ឋាភិបាល តែងបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ប.ស.ស តាមរយៈសកម្មភាពមន្ត្រី

ព័ត៌មានជាតិ១០ ម៉ោង មុន

ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ

Sokha Hotels

ព័ត៌មានពេញនិយម