ព័ត៌មានជាតិ
ភ្នំនាគខៀវគ្រោងសាងសង់ព្រះពុទ្ធរូបប្រវែង៩៩ម៉ែត្រធំជាងគេនៅកម្ពុជា
មជ្ឈមណ្ឌលវិប្បសនាធុរៈភ្នំចាបភ្លើង ហៅភ្នំនាគខៀវ ស្ថិតនៅភូមិស្រឡៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ព្រះសង្ឃពុទ្ធបរិស័ទ និងសប្បុរសជននានាមកពីបណ្តា រាជធានីខេត្ត គ្រោងសាងសង់រូប ព្រះពុទ្ធរូប ព្រះអង្គផ្ទុំ ប្រវែង៩៩ម៉ែត្រ ឱ្យមានទំហ៊ំធំជាងគេនៅកម្ពុជា សម្រាប់តម្កល់ទុកក្នុងផ្នែកព្រះពុទ្ធសាសនា និងប្រែក្លាយតំបន់នេះឱ្យទៅជាកន្លែងអភិរក្សធនធានធម្មជាតិ។

ព្រះតេជគុណ ពុទ្ធយ៉ាំ ចៅអធិការវត្ត ថាឡាបរិវ៉ាត់ មានសង្ឃដីការថា ទីតាំងនេះបានធ្វើការអភិវឌ្ឍមួយចំនួនរួចមកហើយ ដូចជារូបសំណាក(ព្រះគោព្រះកែវ) ហើយនៅកាលពីថ្ងៃទី១៥កុម្ភៈ បងប្អូនសប្បុរសជននិងពុទ្ធបរិស័ទនាំយកព្រះពុទ្ធរូបចំនួន១៣ព្រះអង្គមកតម្កល់ទុកនៅទីនេះបន្ថែមទៀត។

ព្រះតេជគុណចៅអធិការមានសង្ឃដីការចាត់ទុកថា៖ទីកន្លែងមជ្ឈមណ្ឌលវិបស្សនាធុរៈនេះអំណោយផលល្អ សំរាប់ពុទ្ធបរិស័ទជិតឆ្ងាយមកតាំងធម៌សមាធិ ដើម្បីជំរះភាពសៅហ្មងក្នុងចិត្តហើយគោរពប្រតិបត្តិ នូវសេចក្តីល្អជំនួសវិញ ទើបយើងប្រឹងប្រែងអភិវឌ្ឍតំបន់នេះ គម្រោងធ្វើនៅទីនេះ ធ្វើព្រះអង្គផ្ទុំប្រវែង ៩៩ ម៉ែត្រ ធំជាងគេនៅស្រុកខ្មែរតែមិនទាន់ដឹងកម្ពស់ប៉ុន្តែទេ ប៉ុន្តែប្រវែងព្រះអង្គផ្ទុំនឹងគឺប្រវែង ៩៩ ម៉ែត្រ កម្ពស់ហ្នឹងប្រហែលជាខ្ពស់ជាងចុងឈើ ។

លោកស្រីណានសុខុន សប្បុរសជនមកពីរាជធានីភ្នំពេញបានសំដែងការពេញចិត្តចំពោះ សមិទ្ធផលដែលបាន សាសសង់ឡើង នៅទីតាំងតំបន់នេះ ព្រោះបានផ្តល់ផល ប្រយោជន៍ទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានមកលេងកំសាននៅតំបន់នេះ និងបានគោរពបូជាសុំសេចក្តីសុខចំរើនទៅតាមប្រពៃណីសាសនារដ្ឋយើងផង។
លោកស្រីអះអាងថា៖និងជួយអំពាវនាវ ទៅបងប្អូនសប្បុរសជននានា រួមគ្នាមកជួយអភិវឌ្ឃមជ្ឈមណ្ឌលវិបស្សនាធុរៈនេះ ឱ្យបានតែរីកចម្រើន ព្រោះព្រះពុទ្ធរូបចំនួន១៣ព្រះអង្គនេះសប្បុរសជនយើងបានចំណាយថវិកាប្រមាណជិត១ម៉ឺនដូល្លារួចមកហើយ។

លោកជិនរ៉ាម៉ុន ប្រជាពលរដ្ឋមកពីភូមិប្រា ឃុំឆែប ខេត្តព្រះវិហា របានគាំទ្រដល់កម្លាំងសាមគ្កីប្រកបដោយទឹកចិត្តជ្រះថ្លានេះ ព្រោះបានបង្ហាញពីការលើកកម្ពស់តម្លៃវប្បធ៌មប្រពៃណីសាសនាជាតិខ្មែរយើង ហើយម្យ៉ាងទៀត តំបន់ ភ្នំចាបភ្លើង ហៅភ្នំនាគខៀវនេះនិង ក្លាយទៅជាតំបន់អភិរក្ស បានល្អ តម្កល់ទុកក្នុងផ្នែកព្រះពុទ្ធសាសនា សម្រាប់កូនចៅជំនាន់ក្រោយបានឃើញនិងបានស្គាល់។
សូមបញ្ចាក់ថា នេះជាសម្បតិ្តធម្មជាតិនៅសេសសល់ចុងក្រោយ នៅក្នុងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ដែលព្រះសង្ឃនិងពុទ្ធបរិស័ទបានប្រឹងប្រែងរួមគ្នាអភិរក្ស ព្រៃឈើ ដើមឈើធំៗ ភ្នំមានល្អាងថ្ម ជាសម្បត្តិធម្មជាតិបន្សល់ទុកពីជំនាន់ដូនតាសម័យដើមក្នុងទំហ៊ំដីជាង៥០០ហិកតាដែលត្រូវរក្សាទុក៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


