ព័ត៌មានជាតិ
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ជំរុញវិស័យឯកជនរួមគ្នាបើកយុទ្ធនាការ បរិស្ថានស្អាតនាំមកនូវសេវាល្អ
ប្រធានមន្ទីរទេសរណ៍ខេត្តជំរុញឱ្យវិស័យឯកជន ប្រកបអាជីវកម្មពាន់ព័ន្ធទៅនឹងទេសចរណ៍ឱ្យចូលរួមគ្នាធ្វើយុទ្ធនាការបរិស្អានស្អាតនំាមកនូវសេវាល្អ ដើម្បីលើកកម្ពស់សោភណ្ឌភាព ប្រកួតប្រជែងគ្នានូវភាពស្អាត បរិស្ថានល្អ នៅឆ្នាំ២០២២នេះ។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ក្នុងឱកាសចុះពង្រឹងវិស័យទេសចរណ៍នៅខេត្តស្ទឹងត្រែង ថ្ងៃទី១៤ ខែមីនានេះ បានស្នើឱ្យផ្នែកឯកជនដែលប្រកបរបរពាក់ព័ន្ធលើវិស័យទេសចរណ៍ ត្រូវរួមសហការគ្នាពង្រឹងសេវាកម្មទេសចរណ៍ឱ្យមានប្រសិទ្ធភាព ពិសេសរៀបចំអភិវឌ្ឍបន្ថែមមួលដ្ឋានរបស់ខ្លួនដែលកំពុងប្រកបរបរអាជីវកម្ម។
លោក អ៊ន់ ប៉ោសឿន បានបន្ថែមថា៖ “ភាពស្អាត ជាគោលដៅចំបងក្នុងការទាក់ទាញភ្ញៀវទេសចរមកលេងបានច្រើន ទើបមន្ត្រីជំនាញទេសចរណ៍បានចុះធ្វើការអប់រំផ្សព្វផ្សាយគោលការណ៍នេះជារឿយៗ ដើម្បីពង្រឹងវិសាលភាពផ្នែកសេវាកម្ម ក្នុងការទទួលភ្ញៀវទេសចរ ហើយយើងបានណែនាំគាត់បន្ថែមពាក់ព័ន្ធ ពីការពង្រឹងគុណភាពសេវាកម្ម ដូចជាការណែនាំគាត់បន្ថែមទៅលើការងារគ្រប់គ្រងនូវកាកសំណល់ ជាពិសេសក្នុងនោះ យើងបានយកចំនុចជាគោលសំខាន់គឺ រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ គឺនាំមកនូវការទាក់ទាញភ្ញៀវបន្ថែមទៀត”។

លោក កៃ តុលា ម្ចាស់រមនីយដ្ឋាន និស័យស្នេហ៍សេសាន បានឱ្យដឹងថា លោកទទួលយកណែនាំនេះ ហើយខិតខំអនុវត្តតាមផែនការដែលមន្ទីរទេសចរណ៍បានណែនាំឱ្យកាន់តែប្រសើរឡើង ព្រោះសេវាកម្មល្អ រមណីយដ្ឋានស្អាត គឺបានផ្ដើមចេញពីយើងទាំងអស់គ្នា។
លោក កែ តុលា បន្តថា៖ “វិស័យឯកជនសព្វថ្ងៃបានប្រឹងប្រែងរៀបចំសេវាកម្មរបស់ខ្លួន ដើម្បីភ្ញៀវទេសចរមកទស្សនាបានច្រើន ហើយមគ្គុទេសទេសចរណ៍ និងបងប្អូនដែលបម្រើការងារនៅផ្នែកសេវាកម្មទេសចរណ៍ក៏ទទួលបានប្រាក់ចំណូលក្នុងការលើកកម្ពស់ជីវភាពគ្រួសារ ដោយមិនបាច់ទៅរកស៊ីឆ្ងាយពីស្រុកភូមិ”។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានគាំទ្រចំពោះការយល់ដឹងនេះ ហើយអាជ្ញាធរស្រុកបានប្រឹងប្រែងអភិវឌ្ឍន៍ទីរួកស្រុកឱ្យបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងឱ្យបានច្រើន។

លោក សុវណ្ណ ពិសេដ្ឋ បញ្ជាក់ថា៖ “នៅ ២០២២ នេះ អាជ្ញាធបង្កើនការរៀបចំនៅហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត ដើម្បីបង្កើនភាពកក់ក្តៅដល់ភ្ញៀវ ដែលបានមកដល់ខេត្តស្ទឹងត្រែងម្តងហើយ ចង់មកម្តងទៀត”។
គួរបញ្ជាក់ថា ខេត្តស្ទឹងត្រែងមានរមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃសម្រាប់កម្សានចំនួន ៦ កន្លែង បានដំណើរជាអចិន្ត្រៃដែលភ្ញៀវចាប់អារម្មណ៍មកលេងច្រើន ដូចជា រមណីយដ្ឋាននិស័យស្នេហ៍សេសាន រីស្សតបក្សីមេគង្គ បុរីអូរស្វាយសែនជ័យ រមណីយដ្ឋានអូរឫស្សីកណ្តាល អេកូទេសចរណ៍ព្រះរំកិល និងអេកូទេសចរណ៍ភ្នំជម្រកសត្វ៕
អត្ថបទ៖ ងិន លីម
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


