ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាមានកុមាររងគ្រោះច្រើនជាងគេ ដោយរបបប្រល័យពូជសាសន៍
មានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ “ភូមិកុមារ SOS” ស្ថិតនៅក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាមានកុមាររងគ្រោះច្រើនជាងគេ ដោយសារតែរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបន្សល់ទុក និងកុមារដែលត្រូវបានពួក ប៉ុល ពត សម្លាប់ឪពុកម្ដាយ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចនៅចងចាំបានថា តាំងពីឆ្នាំ១៩៧៩ អ្វីដែលជាអាទិភាពរបស់កម្ពុជានាពេលនោះ គ្រប់អាគារធ្វើការនៅគ្រប់បណ្តាខេត្តទាំងអស់មិនមែនជាកន្លែងធ្វើការរបស់ចៅហ្វាយខេត្ត ឬមន្ទីរជំនាញជុំវិញខេត្តនោះទេ ប៉ុន្តែវាជាកន្លែងដែលចិញ្ចឹមកុមារកំព្រាទៅវិញ។ នេះគឺជារឿងដែលបានកើតឡើងនៅលើទឹកដីកម្ពុជាដ៏កំសត់របស់យើង ក៏ប៉ុន្តែយើងក៏មានមោទនភាព ដោយសារតែយើងមិនបានទុកឱ្យកុមារណាម្នាក់ស្លាប់ដោយគ្មានការយកចិត្តទុកដាក់ថែ។

ទោះជាយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា យើងមានមោទនភាព ដោយសារកុមាររបស់យើងត្រូវបានទទួលការអប់រំ និងបណ្ដុះបណ្ដាល ហើយបើប្រៀបធៀប កុមារនៅតាមមណ្ឌលកុមារកំព្រា ជួនកាលទទួលបាននូវការមើលថែ និងទទួលបាននូវការបណ្ដុះបណ្ដាល ច្រើនជាងកុមារដែលរស់នៅតាមគ្រួសារទៅទៀត ដោយសារតែយើងបានដាក់កំណត់ គឺដរាបណាមិនទាន់បញ្ចប់មធ្យមសិក្សាបឋមភូមិទេ មិនអនុញ្ញាតឱ្យឈប់រៀនទេ ហើយអ្នកដែលមានលទ្ធភាព គឺយើងបន្តឱ្យមានការសិក្សារហូតទៅដល់គេអាចរកការងារធ្វើបាន។

សម្ដេចនាយករដ្ឋមន្រ្តីបានឱ្យដឹងដែរថា សម្រាប់កុមារដែលបានចាកចេញពីមណ្ឌល “ភូមិកុមារ SOS” នេះមាន ៤ នាក់ បានក្លាយជាវេជ្ជបណ្ឌិត, ៥ នាក់ជាវិស្វករ, ៧ នាក់ជាធនាគារនិក, ៣ នាក់ជាស្ថាបត្យករ, ២ ទៅជាអ្នករចនា និងច្រើននាក់ទៀតបានក្លាយទៅក្នុងវិស័យអាជីវកម្ម សេវាកម្មបម្រើអតិថិជន និងបម្រើការងារក្នុងជួររដ្ឋាភិបាល។

សូមបញ្ជាក់ថា “ភូមិកុមារ SOS ព្រៃវែង” ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ “ភូមិកុមារ SOS ព្រៃវែង” សាងសង់លើផ្ទៃដីសរុបជាង ១ ម៉ឺនម៉ែត្រក្រឡា ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ “ភូមិកុមារ SOS ព្រៃវែង” ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយចំណាយថវិកាសរុប ១ ៥៣១ ២៤៨ ដុល្លារអាមេរិក។

“ភូមិកុមារ SOS ព្រៃវែង” មានអគារសរុបចំនួន ៩ខ្នង រួមមាន៖ អគារការិយាល័យ និងសាលសិល្បៈ ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះគ្រួសារ ៤ខ្នង កម្ពស់ ២ជាន់, អគារផ្ទះនាយកភូមិ និងផ្ទះបុគ្គលិក ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះសហគមន៍ និងផ្ទះភ្ញៀវ ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះអាហារូបត្ថម្ភ ១ខ្នង កម្ពស់ ២ជាន់ និងអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ១ខ្នង។ “ភូមិកុមារ SOS ព្រៃវែង” បានចាប់ផ្តើមបើកឱ្យកុមារចូលស្នាក់នៅកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ បច្ចុប្បន្នមានកុមារកំពុងស្នាក់នៅ ២៧ នាក់ ក្រោមការថែទាំរបស់អ្នកម្តាយ ៥នាក់ និងបុគ្គលិក ១០នាក់៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


