ព័ត៌មានជាតិ
ភាគីក្រុមហ៊ុន និងអតីតបុគ្គលិកណាហ្គាវើលដ៍នឹងជួបប្រជុំដោះស្រាយវិវាទការងារនៅរសៀលថ្ងៃនេះ
ភាគីក្រុមហ៊ុន និងអតីតបុគ្គលិកណាហ្គាវើលដ៍ នឹងជួបប្រជុំគ្នានៅរសៀលថ្ងៃនេះ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបន្តរកដំណោះស្រាយបញ្ចប់វិវាទការងារឱ្យបានឆាប់។

កាលពីរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ភាគីទាំងពីរ បានជួបប្រជុំដោះស្រាយវិវាទការងារនេះតែនៅមិនទាន់មានដំណោះស្រាយនៅឡើយ។
នៅក្នុងកិច្ចប្រជុំនោះតំណាងភាគីកម្មករនិយោជិតបានទាមទារឱ្យទម្លាក់ចោលនូវបទចោទចំពោះកម្មករនិយោជិត ដែលបាននៅក្រៅឃុំបណ្តោះអាសន្នទាំង ១៥នាក់ព្រមទាំងទាមទារឱ្យពិចារណាចំពោះកម្មករនិយោជិតដែលចង់ចូលធ្វើការវិញ និងពិនិត្យការទូទាត់សំណងឱ្យបានត្រឹមត្រូវតាមច្បាប់។

ចំណែកតំណាងក្រុមហ៊ុន ណាហ្គាវើលដ៍ក៏បានសម្តែងនូវការសោកស្តាយ ដែលភាគីតំណាងកម្មករនិយោជិតដែលបានសន្យាថា នឹងមិនធ្វើការប្រមូលផ្តុំ តវ៉ាបន្តទៀត ដើម្បីទុកលទ្ធភាពនិងបង្កបរិយាកាសល្អសម្រាប់កិច្ចប្រជុំ ប៉ុន្តែភាគីតំណាងកម្មករនិយោជិតមិនបានគោរពតាមការសន្យារបស់ខ្លួន។
ប៉ុន្តែយ៉ាងណាក៏ដោយ ក្រោយពីពិភាក្សាគ្នាយ៉ាងផុសផុល និងការធ្វើបទបង្ហាញពន្យល់អំពីនីតិវិធីនៃការដោះស្រាយការងាររបស់ប្រធានអង្គប្រជុំភាគីទាំងពីរបានឯកភាពគ្នាចំនួន២ចំណុចគឺ ទី១. តាមនីតិវិធីច្បាប់ គឺមិនអាចបញ្ជូនករណីវិវាទនេះ ត្រឡប់ទៅដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ឡើងវិញឡើយ និង២. កំណត់ប្រជុំបន្ទាប់ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២:៣០នាទីរសៀល ដោយតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងធ្វើបទបង្ហាញអំពីទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹង ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារនិងឯកភាពកំណត់យកកចំណុចវិវាទដែលមានក្នុងសេចក្ដីបង្គាប់អាជ្ញាកណ្ដាលលេខ ០១២/២១ចុះ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មកពិភាក្សាតែប៉ុណ្ណោះ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះនិងបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។
ក្រសួងការងារបានបញ្ជាក់ថាយោងតាមនីតិវិធីច្បាប់ ប្រសិនបើការចរចានៅតែមិនអាចមានដំណោះស្រាយបាន នីតិវិធីបន្ទាប់ គឺភាគីទាំងពីរអាចដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


