Connect with us

ព័ត៌មានជាតិ

កម្លាំងចម្រុះ​ខេត្តកំពង់ឆ្នាំង​ជាង ១០០ នាក់​ បន្ត​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​លើផ្ទៃ​ទន្លេសាប

បានផុស

នៅ

លោក ស៊ុន សុវណ្ណរិទ្ធិ​ អភិបាលខេត្តកំពង់ឆ្នាំង​ នៅថ្ងៃទី ២៥ ខែមីនានេះ ឆ្នាំ២០២២នេះ​ បានបែង​ចែកកម្លាំង​ក្រុមការងារចម្រុះ​ជាង ១០០ នាក់​ ចែកជា ៤ ក្រុម​ បន្តប្រតិបត្តិការចុះធ្វើការបង្ក្រាប និង​ទប់​ស្កាត់បទល្មើស​នេសាទខុសច្បាប់​ដូចភ្លៀងរលឹម​ នៅភូមិសាស្ត្របឹង​ទន្លេសាបស្ថិត​ក្នុងស្រុក​ជលគីរី​ ស្រុកកំពង់លែង​ និងស្រុកបរិបូណ៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំងចម្រុះរួមមាន កម្លាំងសមត្ថកិច្ច មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរ អង្គភាពជំនាញ​ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។

សូមជំរាបថា លទ្ធផលសម្រេចបានក្នុងថ្ងៃទី២៤ ខែមីនាម្សិលមិញនេះ រួមមាន៖ បានរុះរើរបាំងសាច់អួនចំនួន ២៧កន្លែង ស្មើនឹង ២ ២០០ម៉ែត្រ បង្គោលចំនួន ៨៥០ដើម លូសាច់អួនចំនួន ៣៤លូ រុះរើសម្រាស់ចំនួន ៧កន្លែង ស្មើនឹង ៥៦០ម៉ែត្រការ៉េ បង្គោលចំនួន ១៣០ដើម មែកសម្រាស់ចំនួន ៣ ៤០០មែក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម