ព័ត៌មានជាតិ
ពលរដ្ឋស្រុកថាឡាបរិវ៉ាត់ ប្រារព្វពិធីបុណ្យព្រះគោ និងវាយខែលរយៈពេល៣ថ្ងៃ
ប្រជាពលរដ្ឋរស់នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅតែមានជំនឿទៅលើរូបសំណាកព្រះគោដែលជាមរតកបន្សល់ទុកពីដូនតា ហើយនាំគ្នាប្រារព្វពិធីបុណ្យឲ្យព្រះគោ និងវាយខែល នៅមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមេសា ដើម្បីសុំឲ្យចៀសផុតពីគ្រោះកាចចង្រៃផ្សេងៗ។

លោក សួន ផុន ប្រធានក្រុមប្រឹក្សាស្រុកថាឡាបរិវ៉ាត់មានប្រសាសន៍ថា នៅទីតាំងប្រាសាទព្រះគោប្រជាពលរដ្ឋ មានទម្លាប់តាំងពីដើមរៀងមកនាំគ្នាធ្វើបុណ្យបួងសួង សុំសេចក្តីសុខចម្រើនជារៀងរាល់ឆ្នាំ។ លោកអះអាងថា រូបសំណាក និងតួប្រាសាទព្រះគោនេះ ជារបស់ដូនតាសល់ពីសម័យដើម ហើយអាជ្ញាធរព្រះ សង្ឃ រួមនឹងប្រជាពលរដ្ឋនាំគ្នាធ្វើបុណ្យនេះឡើង គឺចង់អភិរក្សវត្ថុបុរាណដែលមានបារមីស័ក្តិសិទ្ធឲ្យនៅគង់វង្សយូរអង្វែង។

ចំណែក លោក កៅ ជួន អាយុ៦២ឆ្នាំ ជាជនជាតិគួយបានបញ្ជាក់ថា ទម្លាប់ប្រពៃណីនេះ បានបាត់បង់នៅ ក្នុងសម័យប៉ុល ពត ហើយក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ បងប្អូនគ្រប់ជនជាតិបាននាំគ្នារៀបចំបង្កើត ឡើងវិញមានការធ្វើបុណ្យភ្ជាប់ជាមួយនិងរបាំវាយខែល របស់ជនជាតិដើម សំរាប់កូនចៅជំនាន់ក្រោយរួមគ្នា រក្សាបន្តពីដូនតា។ លោកអះអាងថា តាំងពីដូនតាមកមានទម្លាប់វាយខែល ប៉ុន្តែ ខ្លះគេហៅថារបាំវាយកួយ ខ្លះគេថាវាយកួយទៅតាមប្រពៃណីដើម្បីអបអរសាទរបុណ្យចូលឆ្នាំផង ហើយការវាយគ្នានេះ មានអ្នកច្រៀងផង អ្នកផ្លុំស្លឹក ផង ព្រោះមួយឆ្នាំ ជួបគ្នាម្តង ដើម្បីបង្ហាញពីភាពក្លាហានរបស់អ្នកការពារមូលដ្ឋានក្នុងភូមិ។

លោក ស៊ីផាន់ ជាអ្នករស់នៅភូមិឃុំថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងបានចាត់ទុកការរៀបចំឲ្យមានឡើងវិញនូវប្រពៃណីនេះថា ពិតជាមានតម្លៃសម្រាប់សង្គមជាតិ គឺកូនចៅជំនាន់ក្រាយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឃើញ និងបានស្គាល់ ហើយជនជាតិខ្មែរដើម ក៏ថែរក្សាបាននូវទំនៀមទម្លាប់នេះឲ្យបានគង់វង្ស។ អ្វីជាការកត់សម្គាល់ ប្រជាពលរដ្ឋមានទម្លាប់ធ្វើបុណ្យព្រះគោជារៀងរាល់ឆ្នាំនៅមុនពេលរដូវចូលឆ្នាំក្នុងខែមេសា គឺដើម្បីសុំសេចក្តីសុខ និងធ្វើការងារបង្កបង្កើនឲ្យទទួលបានផលច្រើន៕
ដោយ ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


