ព័ត៌មានជាតិ
សហគ្រាសមានពេល ៣០ថ្ងៃទៀត បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនទៅនិយ័តករគណនេយ្យនិងសវនកម្ម
និយ័តករគណនេយ្យនិងសវនកម្ម បានប្រកាសផ្តល់ពេលវេលាបន្ថែម ៣០ ថ្ងៃទៀត ដល់សហគ្រាសមិនរងសវនកម្មណា ដែលមិនទាន់បានដាក់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២១ មកកាន់និយ័តករគណនេយ្យ និងសវនកម្ម។

យោងតាមសេចក្តីជូនដំណឹងរបស់និយ័តករគណនេយ្យ និងសវនកម្មនៃអជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលកម្ពុជាថ្មីទទួលបាននៅថ្ងៃទី ១២ ខែ មេសានេះ បានឱ្យដឹងថា ដោយសារតែប្រព័ន្ធដាក់បញ្ចូលទិន្នន័យ E-Filling System មានបញ្ហាបច្ចេកទេស ទើបធ្វើឲ្យការដាក់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសមានភាពរអាក់រអួល ហេតុដូចនេះ ទើប និយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស) ផ្តល់ពេលបន្ថែម ៣០ថ្ងៃទៀត ដោយគិតចាប់ពីថ្ងៃ ១៦មេសា ដល់ ១២ ឧសភា ឆ្នាំ ២០២២នេះ ដើម្បីឲ្យសហគ្រាសមិនរងសវនកម្មបានបានដាក់បញ្ចូល របាយការណ៍របស់ខ្លួនទាន់កាលកំណត់។
សេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា ក្នុងករណីសហគ្រាសណាមិនបានដាក់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០២១ តាមការកំណត់ខាងលើទេ នោះសហគ្រាសនឹងត្រូវទទួលពិន័យអន្តរការណ៍ ដែលបានកំណត់នៅក្នុងអនុក្រិត្យលេខ ៧៩ អនក្រ.បក. ចុះថ្ងៃទី១ មិថុនា ឆ្នាំ២០២០ កន្លងទៅ៕
អត្ថបទ៖ នាង រតនៈ

-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


