ព័ត៌មានជាតិ
ទឹកគ្រឿងអាហារមួយ ក្នុងចំណោមអាហារប្រពៃណី ជនជាតិខ្មែរនិយមហូបតជំនាន់មិនដែលចោល
“ទឹកគ្រឿង” ជាមុខម្ហូបដែលមានការនិយមដ្បិតជាម្ហូបមានឱជារស និងសម្បូណ៌ជីវជាតិព្រោះផ្សំពីត្រី ហើយទទួលទានជាមួយបន្លែស្រស់ៗច្រើនមុខ។
ទឹកគ្រឿងស្ថិតនៅក្នុងចំណោមម្ហូបអាហារប្រពៃណី ដែលជនជាតិខ្មែរនិយមទទួលទានតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន។
កម្ពុជាថ្មីនឹងបង្ហាញជូនពីរបៀបធ្វើអាហារទឹកគ្រឿង ដើម្បីស្វែងយល់ទាំងអស់គ្នា។

ចំពោះគ្រឿងផ្សំសម្រាប់ធ្វើទឹកគ្រឿងមិនមានច្រើនឡើយ អ្វីដែលត្រូវការសំខាន់នោះគឺត្រី (ត្រីអាចមានច្រើនប្រភេទតាមចំណូលចិត្ត), ប្រហុក, ក្រូចឆ្មារ, ខ្ទឹមស, ស្ករ, អំបិល, ល្ង ឬសណ្តែកដី, ជីរនាងវង, ជីរណារ, ស្លឹកខ្ទឹម និងទឹក។
ចំពោះរបៀបធ្វើ គឺដំបូងត្រូវយកត្រីមកស្ងោរ ឬអាំងឲ្យឆ្អិន ឬក៏ប្រើត្រីឆ្អើរក៏បាន ហើយបេះយកឆ្អឹងចេញឲ្យអស់ ទើបយកមកបុក ឬច្របល់ជាមួយគ្រឿងផ្សំផ្សេងទៀតដូចជាខ្ទឹមសម៉ដ្ត, ស្ករ, អំបិល, ក្រូចឆ្មារ។

ដើម្បីឲ្យកាន់តែមានឱជារស គឺគេយកទឹកដែលស្ងោរត្រីនោះមកលាយជាមួយ ឬបើពុំនោះទេ គេអាចយកទឹកក្តៅមកប្រើជំនួសក៏បាន ហើយគេយកប្រហុកដែលចំហុយឆ្អិនមកជ្រុំយកតែទឹក ប៉ុណ្ណោះដាក់លាយបញ្ចូលទៀត។ ដើម្បីឲ្យរឹតតែខាប់ គេបុកល្ងឬសណ្តែកដីឆ្អិនដាក់ថែមទៀត ហើយហាន់ជីនិងស្លឹកខ្ទឹមជាសរសៃតូចៗរោយពីលើ រួចភ្លក់មើលជូរឬប្រៃតាមការចូលចិត្ត។

ចំពោះអន្លក់ទឹកគ្រឿងអាចមានច្រើនប្រភេទទៅតាមស្រុកតាមតំបន់ និងចំណង់ចំណូលចិត្តរបស់អ្នកហូប។ ជាទូទៅមានត្រកួន, ព្រលិត, កញ្ឆែត កំពីងពួយ, ត្រសក់ស្រូវ ឬត្រសក់ផ្អរ, ស្ពៃ, ស្លឹកនិងផ្កាស្តៅ, សណ្តែកកួរ, ត្រូយរាំង, ភ្លៅកង្កែប ល្ហុង, ត្រឡាច, ននោង, ត្រយូងចេក, ត្រប់, ស្លឹកអង្គារដីជាដើម។ បន្លែទាំងអស់នេះ ខ្លះអាចហូបឆៅក៏បាន ហើយខ្លះអាចស្រុស ឬស្ងោរក៏បាន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


