Connect with us

ព័ត៌មានជាតិ

ជនជាតិខ្មែរ​មិន​ចោល​សម្លកកូរ ​​មេដឹកនាំ​ខ្មែរ​ឲ្យ​ជប់លៀង​សម្ល​កកូរ​ ទទួល​ភ្ញៀវ​បរទេស​

បានផុស

នៅ

“កកូរ” ជា​សម្ល​ប្រពៃណី​មានឱជារសឆ្ងាញ់ និង​សម្បុរ​ដោយ​ជីវជាតិសម្រាប់​សុខភាព ដ្បិត​មាន​ត្រីសាច់​និង​បន្លែ​ស្រស់ៗ​ច្រើន​មុខផ្សំ​ស្លរួមគ្នា។ សម្ល​នេះ​មាន​គ្រឿង​ផ្សំច្រើន​បន្តិច ពិសេស​គឺបន្លែ អាចដាក់បានតាម​ចំណង់ចំណូលចិត្ត។

ប៉ុន្តែជាទូទៅបន្លែដែលគេនិយមប្រើសម្រាប់សម្លនេះ ច្រើនជារុក្ខជាតិ​ដុះក្បែរៗ​ផ្ទះ ឬក្នុងទីចម្ការដូចជាត្រប់, ល្ពៅ, ល្ហុង, សណ្តែក​​កួរ, ស្លឹកម្រះ, ផ្ទី, ស្លឹកបាស, ត្រួយ​ល្ពៅ, ននោង, ស្លឹក​ម្រុម, ត្រួយ​ដំឡូងមី, ផ្លែត្នោតខ្លី ប្រមាត់​ដី និង​ផ្កា​អង្គាដី ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះត្រី អាចមានច្រើនប្រភេទដែលប្រើបាន តែជាញឹកញាប់​ច្រើនជាប្រភេទត្រីធំ​គ្មានស្រការ តែសម្បូរខ្លាញ់ដូចជាត្រីឆ្លាំង, ត្រី​ពោរ, ត្រី​ឈ្វាត​, ត្រី​ទ្រនេល, ត្រី​ប្រា។ ប៉ុន្តែគេអាចប្រើ​សាច់ជ្រូកបីជាន់ជំនួស​ក៏បានដែរ។

ចំណែកគ្រឿងស្លមាន សម្បក​ក្រូចសើច, គល់​ស្លឹកគ្រៃ, ខ្ទឹមស, ខ្ជាយ, ល្មៀត, រំដេង, ប្រហុក, ខ្លាញ់​ជ្រូក​, អង្ករលីង (កិន​ឲ្យ​ម៉ដ្ត), ស្ករ, អំបិល, ទឹកត្រី (មិន​ប្រើ​ក៏បាន)។

ចំពោះរបៀបស្ល ដំបូងគេបុកគ្រឿង​ចូលគ្នា​ឲ្យម៉ដ្ត រួចយកទៅលីងជាមួយ​ខ្លាញ់។ បន្ទាប់​មកដាក់​ប្រហុក​ចិញ្ច្រាំ និងអង្ករ​លីង​​ចូល ហើយកូរឲ្យសព្វ រហូត​សាយក្លិនឈ្ងុយ ទើប​ដាក់ត្រី (ហាន់​ជាកង់ៗ) ឬ​សាច់ជ្រូកចិញ្ច្រាំ​ចូល។ រង់ចាំ​ដល់​ត្រីឆ្អិនល្មម ទើប​បង់បន្លែ និង​គ្រឿង​គ្រៅ (អំបិល, ស្ករ) ចូល រួចកូរជាមួយគ្រឿង​ឲ្យចូលជាតិឆ្អិនល្មម ហើយថែមទឹកចូលជាការស្រេច។

ក្នុងពិធីចែក​សញ្ញាបត្រ​ដល់និស្សិតផ្នែកសុខាភិបាលមកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រកាលពី​ឆ្នាំ​២០១៩ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​តេជោ ហ៊ុន សែន បានណែនាំ​ឲ្យតាម​បណ្ដាស្ថាប័ន​រដ្ឋទាំងអស់ គួររៀបចំម្ហូបអាហារ​ដែលជាអត្តសញ្ញាណ​របស់ខ្មែរ សម្រាប់​ទទួល​ភ្ញៀវបរទេស ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។

​សម្តេច​​បាន​លើក​ពី​សម្ល​កកូរ ​ដែល​ជា​ម្ហូប​អត្ដសញ្ញាណខ្មែរទទួលជប់លៀងភ្ញៀវបរទេស​ជា​ថ្នាក់រដ្ឋមន្ដ្រី ថ្នាក់ឧបនាយករដ្ឋមន្ដ្រី ​ថ្នាក់ក្រសួងនានា​ដើម្បីឲ្យភ្ញៀវបានសាក និង​ស្គាល់​រសជាតិ​ម្ហូប​របស់ខ្មែរ។

ប្រមុខ​រដ្ឋាភិបាល​ក៏បានសរសើរ​ដល់​ប្រទេសឡាវ ដែលតែងតែ​បង្ហាញ​អាហារ​អត្តសញ្ញាណ​ «បាយដំណើប» សម្រាប់ទទួលភ្ញៀវរួមទាំងសម្តេចផងដែរ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម