Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន រំលឹកថា កាលពីស៊ីហ្គេម​ជិត ២០ឆ្នាំមុន ចំនួនកីឡាករ​តិចជាង​អ្នកជូនដំណើរ

បានផុស

នៅ

មានប្រសាសន៍ នៅក្នុងពិធីអញ្ជើញជួបសំណេះ​សំណាល និងផ្តល់អនុសាសន៍មួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុន​ពេល​ចាកចេញ​ទៅ​​ប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី ៣១ នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ​ ២០២២​នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កាល​​ពី​ការប្រកួត​​ស៊ីហ្គេមនៅហ្វីលីពីន​​ជិត ២០ឆ្នាំមុន​ ចំនួនកីឡាករ​តិចជាង​អ្នកជូនដំណើរ​ ដែល​សូម្បីតែសម្តេចក៏តក់ស្លុតដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បាន​សម្ដែងនូវក្តីរីករាយ ដែល​​​បាន​​ជូន​ដំណើរ​ក្រុមកីឡាករ​ កីឡាការិនី ចេញទៅ​​ប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី ៣១នេះ ដែលមាន​រហូតដល់ទៅចំនួន ៦៦០នាក់ ដែល​ក្នុង​នោះ ៤៥នាក់ គឺជាថ្នាក់ដឹកនាំ និងជាមន្ត្រី ដែល​ចំនួន​នេះ​​គឺជា​ចំនួនសមស្រប។​ សម្តេចតេជោ​បញ្ជាក់​ថា «បើប្រៀបធៀប​ទៅ​នឹងកីឡាស៊ីហ្គេម​នៅ​ហ្វីលីពីន ​កាលពីជិត ២០ឆ្នាំមុននោះ  ចំនួនកីឡាករ​តិចជាង​អ្នកជូនដំណើរ ដែលសូម្បីតែ​ខ្ញុំក៏មានការតក់ស្លុត ​ក្នុងឋានៈ​​ជា​អ្នក​​ផ្គត់ផ្គង់លុយ​កាក់​សម្រាប់កីឡាករ កីឡាការិនី និងការធ្វើដំណើររបស់កីឡាកររបស់យើង»។

បើតាមសម្តេចតេជោ ហ៊ុន សែន «កីឡាករ កីឡាការិនីរបស់យើងចេញទៅប្រកួត ដល់​តែមើលក្នុងស្ថិតិ​ស្រាប់តែ​អ្នកជូនដំណើរច្រើនជាងកីឡាករ កីឡាការិនី ហើយអ្នកទាំងនោះ លេងសុទ្ធ​តែសណ្ឋាគារផ្កាយ៥ទៀត។ ក៏ប៉ុន្តែថ្ងៃនេះខ្ញុំ​ពិតជាមានការកោតសរសើរ ចំពោះការរៀបចំក្នុង​ចំណោមកីឡាករ របស់យើងមានចំនួន ៤៥នាក់ប៉ុណ្ណោះ ដែលជាអ្នកដឹកនាំទៅជាមួយ ភាគច្រើន គឺអ្នកប្រកួតតែម្ដង»។​

សូមបញ្ជាក់ថា ការប្រកួត SEA Games លើកទី ៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បាន​រៀបចំប្រភេទកីឡាចំនួន​ ៤០ប្រភេទ និង ​៥២៦វិញ្ញាសា​ ហើយបើតាមលោក ថោង ខុន ​កម្ពុជាបានត្រៀមចូលរួមប្រកួត​ ៣៣ប្រភេទកីឡា​​​។ ​ការចូលរួមប្រកីតកីឡាស៊ីហ្គេម នៅវៀតណាមនាពេលនេះ ជាការចូលរួម ដែលកម្ពុជា​បានបញ្ជូនប្រតិភូកីឡា ជាទ្រង់ទ្រាយធំជាងពេលមុនៗ ហើយជាការចូលរួមប្រកួត ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រក្នុងកាវាយតម្លៃ វាស់ស្ទង់ និងផ្ទៀងផ្ទាត់សមត្ថភាពគុណផលកីឡារបស់កីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា ដើម្បីប្រមូលទិន្នន័យគុណផលកីឡា ធ្វើការវិភាគចំណុចខ្ពស់ទាប ខ្លាំងខ្សោយ មករៀបចំពង្រឹងលទ្ធភាពពលកម្មកីឡា ឲ្យមុតស្រួច និងគត់មត់ ឆ្ពោះទៅរកឧត្ដមភាពបច្ចេកទេសកីឡាក្នុងការប្រកួត SEA Games ឆ្នាំ ២០២៣នៅកម្ពុជា​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ទេសចរណ៍​ ប្ដេជ្ញាចិត្ត​ជំរុញ​កំណើន​ទេសចរណ៍​ក្នុង​ខេត្តមណ្ឌលគិរីទ្វេដង ដើម្បី​លើកស្ទួយ​ការ​អភិវឌ្ឍ​​មូលដ្ឋាន

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រៃឡង់​នៅ​ចំណុច​ដែន​ជម្រក​ស្រែវាល ស្រុកឆែប ត្រូវ​បាន​ទន្ទ្រាន​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

អ្នក​មាន​សំណាង​ពី​ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ញញឹមបិទមាត់មិនជិត

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តស្វាយរៀង ប្រាប់ឱ្យអាជ្ញាធរបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

ព័ត៌មានជាតិ១២ ម៉ោង មុន

ជ្រោះថ្មតយ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ក្នុងខេត្តរតនគិរី

ចរាចរណ៍១៣ ម៉ោង មុន

ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី៖ សង្គ្រាមត្រូវចប់តាំងពីដំបូងមកម្ល៉េះ តែអ៊ុយក្រែន មិនព្រមចរចាសោះ!

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ចប់ការចរចានៅតួកគីភ្លាម, ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប៤ប្រទេស ទាញទូរស័ព្ទ call ទៅ ត្រាំ ភ្លែត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

លោក គីម អំពាវនាវ​ឲ្យ​កង​កម្លាំង​កូរ៉េ​ខាង​ជើង​ពន្លឿន​ការ​រៀបចំ​សម្រាប់​​ព្រឹត្តិការណ៍​សង្រ្គាម

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

តើវៀតណាម និយាយអ្វីខ្លះ ជុំវិញសមយុទ្ធ «នាគមាស» កម្ពុជា-ចិន?

Sokha Hotels

ព័ត៌មានពេញនិយម