ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងព័ត៌មាន ច្រានចោលចំពោះការលើកឡើងថា សេរីភាពសារព័ត៌មាននៅកម្ពុជា រងការរំលោភបំពាន
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានច្រានចោលចំពោះការលើកឡើង របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ដែលថា សេរីភាពសារព័ត៌មាន រងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ត្រូវបានរងការដៅជាមុខសញ្ញា។

ការច្រានចោលនេះ បន្ទាប់ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) កាលពីថ្ងៃទី ២៧ ខែមេសាកន្លងទៅនេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ពាក់ព័ន្ធនឹងការចាប់ផ្ដើមយុទ្ធនាការ សម្រាប់ទិវាសេរីភាពសារព័ត៌មានពិភពលោក។ នៅក្នុងសេចក្ដីថ្លែងការណ៍នោះ CCHR បានលើកឡើងថា នៅប្រទេសកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ត្រូវបានរងការដៅមុខសញ្ញា ហើយរបកគំហើញរបស់ ម.ស.ម.ក នាពេលថ្មីៗនេះ បង្ហាញថា សេរីភាពសារព័ត៌មាន រងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងអ្នកសារព័ត៌មានកម្ពុជាថ្មី ដឹងនៅថ្ងៃទី ២៩ ខែមេសានេះថា ពាក់ព័ន្ធនឹងការលើកឡើង របស់មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ដែលថា នៅប្រទេសកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ត្រូវបានរងការដៅជាមុខសញ្ញា និងសេរីភាពសារព័ត៌មាន រងការរលោភបំពានយ៉ាងធ្ងន់ធ្ងរនោះ ជាការលើកឡើង ដែលពុំមានការពិត និងពុំត្រឹមត្រូវនោះទេ។
លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា សេរីភាពសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានធានា និងការពារយ៉ាងគត់មុត ដោយច្បាប់របបសារព័ត៌មាន ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ស្របតាម រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ លោកថា តាមរយៈនេះ អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានគ្រប់និន្នាការ និងពហុនិយម អាចបំពេញតួនាទី ភារកិច្ច និងអនុវត្តសេរីភាពរបស់ពួកគេ ដោយសេរី និងស្មើភាពគ្នា បានគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា និងពុំមានការរើសអើង ឬបំពាន សិទ្ធិសេរីភាព ឬគំរាមកំហែង ដូចការលើកឡើងរបស់អង្គការនេះ នោះទេ។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងបន្តថា ក្រសួងព័ត៌មាន តែតែងផ្តល់នូវការទទួលស្គាល់ភាព ស្របច្បាប់ និងផ្តល់តម្លៃដល់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ស្មើៗគ្នា ដោយពុំមានការបែងចែកនូវនិន្នាការនយោបាយ ឬអង្គភាពសារព័ត៌មាន តូច ឬធំនោះទេ ហើយពួកគេត្រូវបានការពារ ដោយស្មើភាពគ្នាតាមផ្លូវច្បាប់។
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានគូសបញ្ជាក់ថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអនុវត្តសេរីភាពសារព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានភាពប្រសើរជាប់លំដាប់។ ជាក់ស្ដែង បច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជា មានអង្គភាពផ្សព្វផ្សាយទាំងបែបប្រពៃណី និងបែបទំនើប (ផ្សព្វផ្សាយ តាមអនឡាញ និងឌីជីថល) ចំនួន ២១០០អង្គភាព និងមានអ្នកសារព័ត៌មានជាតិ និងបរទេស ដែលកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ប្រមាណជិត ៦០០០នាក់ ដែលក្នុងនោះមានស្រ្តីប្រមាណជា ៥០០នាក់ផងដែរ ដែលកំពុងបំពេញតួនាទីយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយព័ត៌មាន ក្នុង ប្រទេសកម្ពុជា និងពីជុំវិញពិភពលោកជូនដល់ប្រជាជនកម្ពុជា ទាំងក្នង និងក្រៅប្រទេស បានទទួល នូវព័ត៌មានយ៉ាងសំបូរបែប គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ផងដែរ»។
លោកបន្ថែមថា «ដូច្នេះ យើងអាចនិយាយបានថា សេរីភាពសារព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា ពុំបានរងនូវការរំលោភបំពាន ដូចការលើកឡើង របស់អង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នោះឡើយ»។ លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តនូជំហរគាំទ្រ និងបន្តខិតខំយ៉ាងមោះមុត ដើមម្បីលើកកម្ពស់សេរីភាពសារព័ត៌មាន នៅកម្ពុជា ដោយអនុលោមទៅច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


