ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះបញ្ចប់យុទ្ធនាការរុះរើជញ្ជាំងនិងដំបូល បែរចិញ្ចឹមត្រី និងបន្ទប់ទឹក ក្នុងក្នុងដងទន្លេក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ តាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ នៅព្រឹកថ្ងៃទី៩៥ ខែឧសភាឆ្នាំ២០ ២២ លោក ស្រ៊ន សំឫទ្ធី អភិបាល រងខេត្តនិងជាប្រធានក្រុមចម្រុះ បម្លាស់ទីផ្ទះបណ្ដែតទឹកក្នុងខេត្តកំពង់ឆ្នាំង បានដឹកនាំចម្រុះ មាន ស្ថាប័នអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងកំពង់ឆ្នាំង បានបន្តរុះរើកាត់ដំបូលបែចិញ្ចឹមត្រី និងបង្គន់ចេញពីលើផ្ទះបណ្ដែតទឹក ដែលនៅសល់ប្រមាណ១០ភាគរយ ដែលជាការបញ្ចប់យុទ្ធនាការកាត់ដំបូល និងជញ្ជាំងចេញ ដែលបានបន្តរស់នៅក្រោមលេស លើបែរចិញ្ចឹមត្រីនៅ ក្នុងទន្លេ។

លោក ស្រ៊ន សំឫទ្ធី បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹក ត្រូវមករស់នៅលើគោក មានចំនួន ៦១១ ខ្នង មានបែរចិញ្ចឹមត្រីចំនួន ៣៧២បែរ ស្មើ នឹង ២៣១ គ្រួសារ ទូកដំបូលស្នាក់ នៅអចិន្ត្រៃយ៍ក្នុងទន្លេ មានចំនួន ៨០គ្រឿង ស្មើនិង ៨០ គ្រួសារ។

ចំពោះបែរចិញ្ចឹមត្រីមកដល់បច្ចុប្បន្ននេះ ម្ចាស់បែរបានស្ម័គ្រចិត្ត រុះរើដំ បូលចេញទាំងអស់ តាមការណែនាំរបស់ក្រុមការងារចម្រុះ។
លោកប្រធានក្រុមការងារចម្រុះបានបន្តថា អាជ្ញាធរខេត្តបន្តបម្លាស់ទី ជនជាតិវៀតណាមដែលរស់នៅលើផ្ទះបណ្ដែតទឹក ក្នុងក្រុងកំពង់ឆ្នាំង ឲ្យមករស់នៅលើទីតាំងថ្មីរបស់សមាគមន៍វៀតណាមដែលមានផ្ទៃដី៤២ហិចតា ស្ថិតនៅភូមិដំបូកក កោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។

ក្នុងនោះប្រជាពលរដ្ឋ ដែលរស់នៅលើផ្ទះបណ្តែតទឹកឲ្យមករស់នៅលើគោក គឺមិនមែនតែជនជាតិវៀតណាមនោះទេ រួមទាំងខ្មែរ និងខ្មែរ ឥស្លាមផងដែរ ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេ ឲ្យមានបរិស្ថាន អនាម័យល្អ ឡើងវិញព្រោះទឹក ទន្លេនេះគឺអ្នកខេត្តកំពង់ឆ្នាំង សុទ្ធ តែប្រើទឹកទន្លេនេះទាំងអស់។ ក្រោយពីរុះរើអស់ហើយ អាជ្ញាធរខេត្ត នៅតែបន្តឃ្លាំមើលរហូត បើមានការលួចសាងសង់ដំបូលជញ្ជាំង និងមានវិធានការរដ្ឋបាលលើបុគ្គលនោះ ។ តាមផែនការរបស់អាជ្ញាធរខេត្តបន្តរៀបចំបែរត្រីទាំង នោះជាពី២នៅត្រើយខាងកើត៕
ដោយ ៖ ឈៀងថារិទ្ធ







-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម២ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច