ព័ត៌មានអន្ដរជាតិ
ត្រាំ ឆ្លើយតបទៅ ហ្សេលេនស្គី៖ «រឿងដាក់ទណ្ឌកម្មរុស្ស៊ីឬមិនដាក់ ខ្ញុំជាអ្នកសម្រេច មិនមែនអ្នកផ្សេងទេ»
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធទី២១ខែឧសភាឆ្នាំ២០២៥ ពាក់ព័ន្ធការអំពាវនាវរបស់មេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ឲ្យទីក្រុងវ៉ាស៊ីនតោន ដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើរុស្ស៊ី, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា រឿងដាក់ទណ្ឌកម្មឬមិនដាក់ លោកជាអ្នកសម្រេច មិនមែនអ្នកផ្សេងទេ!

មុននេះលោកហ្សេលេនស្គី បានអំពាវនាវឲ្យអាមេរិក ដាក់ទណ្ឌកម្មបន្ថែមទៀតរឹតតែខ្លាំងទីក្រុងមូស្គូ ព្រោះតែរុស្ស៊ីហាក់មិនខ្វាយខ្វល់ចំពោះការចរចាសន្តិភាពសោះ។
យ៉ាងណា ឆ្លើយសំណួរអ្នកសារព័ត៌មានជុំវិញរឿងនេះ លោកត្រាំនិយាយថា «មានតែខ្ញុំម្នាក់គត់ដែលជាអ្នកសម្រេចលើរឿងនេះ។ យើងនឹងឃើញថាតើរុស្ស៊ីធ្វើចរិតបែបណា ហើយយើងនឹងឃើញអ្វីកើតឡើង។ ឥឡូវយើងកំពុងស្ថិតក្នុងពេលវេលាដ៏សំខាន់»។

ពាក់ព័ន្ធរឿងទណ្ឌកម្មនេះដែរ កាលពីថ្ងៃចន្ទ លោកត្រាំប្រកាសហើយថា លោកនឹងមិនដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីឡើយ ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការសម្របសម្រួលកិច្ចចរចាសន្តិភាពរវាងទីក្រុងកៀវនិងមូស្គូជាមុនសិន។
ការសម្រេចចិត្តរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីមានការសន្ទនាតាមទូរសព្ទរយៈពេលពីរម៉ោងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក្នុងអំឡុងពេលដែលមេដឹកនាំទាំងពីរបានយល់ព្រមផ្តួចផ្តើមការពិភាក្សាបទឈប់បាញ់ភ្លាមៗ។
លោក ត្រាំ បានបង្ហាញការជឿជាក់ថា វាមានឱកាសសម្រាប់វឌ្ឍនភាពក្នុងការចរចា ហើយលោកក៏ជឿដែរថា លោក ពូទីន ពិតចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែនមែន។ ក្នុងពេលជាមួយគ្នានោះ លោក ត្រាំ បានអះអាងថា នឹងដកខ្លួនចេញពីកិច្ចចរចា ប្រសិនបើយល់ថា លោកមិនអាចជួយអ្វីបានថែមទៀតនៅក្នុងដំណើរការបញ្ចប់ជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន។
សូមបញ្ជាក់ថា ប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ី ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងក្នុងឆ្នាំ២០២២ ដ្បិតទីក្រុងមូស្គូ ថ្កោលទោសម្តងហើយម្តងទៀតថា វិធានការនេះគឺខុសច្បាប់និងគ្មានប្រសិទ្ធភាពក៏ដោយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ បដិសេធដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ដោយផ្តល់អាទិភាពដល់កិច្ចចរចាបទឈប់បាញ់មុនសិន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


