ព័ត៌មានអន្ដរជាតិ
នាវាចម្បាំងកូរ៉េខាងជើង លិចនៅថ្ងៃសម្ពោធ ចំពោះមុខលោក គីម ជុងអ៊ុន តែម្តង
ហេតុការណ៍ស្មានមិនដល់បានកើតឡើងនៅចំពោះមុខមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដោយនាវាចម្បាំងមួយគ្រឿងត្រូវលិចក្នុងពិធីដាក់សម្ពោធ ដែលហេតុការណ៍នេះធ្វើឲ្យលោក គីម ក្តៅចិត្តយ៉ាងខ្លាំង។
តាមការរបាយការណ៍របស់ Daily Mail នៅថ្ងៃព្រហស្បតិ៍ទី២២ខែឧសភាឆ្នាំ២០២៥, ឧបទ្ទវហេតុនេះកើតឡើងក្នុងទីក្រុងកំពង់ផែភាគខាងកើត Chongjin នៅពេលនាវាចម្បាំងកងទ័ពជើងទឹកទម្ងន់ ៥ ០០០តោន ត្រូវដាក់ចុះខុសបច្ចេកទេស បណ្តាលឲ្យក្រឡាប់លិច នៅចំពោះមុខលោក គីម តែម្តង។
ជាមួយនឹងការខឹងសម្បា លោក គីម បានហៅហេតុការណ៍នេះ ថាជា «ឧទ្ទវហេតុធ្ងន់ធ្ងរបំផុត» និងជាអំពើឧក្រិដ្ឋកម្មដែលមិនត្រូវបណ្តោយឲ្យកើតមាន និងមិនអាចអត់ឱនឲ្យបានឡើយ ដោយសារតែការធ្វេសប្រហែសនិងភាពមិនទទួលខុសត្រូវ។
ស្របពេលជាមួយគ្នានោះដែរ លោកគីម បានចេញបញ្ជាដាច់ណត្តិ ធ្វើយ៉ាងណា ត្រូវស្រង់និងជួសជុលនាវានេះឲ្យស្អាតវិញ ឲ្យបានមុខកិច្ចប្រជុំគណបក្សដ៏សំខាន់នៅខែមិថុនាខាងមុខនេះ។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងឡើយថាតើ អ្នកដែលទទួលខុសត្រូវចំពោះរឿងនេះ នឹងត្រូវទទួលទោសទណ្ឌអ្វី ឬប្រឈមទោសធ្ងន់កម្រិតណា។
ដ្បិតគ្មានការបញ្ជាក់អំពីឈ្មោះឬថ្នាក់នាវានេះក៏ដោយ ប៉ុន្តែគេមើលឃើញថា នាវានេះមានថ្នាក់ដូចគ្នាទៅនឹងនាវាពិឃាដ Choi Hyun-ho ដែលកូរ៉េខាងជើង ដាក់សម្ពោធកាលពីខែមុន។
នាវាពិឃាដ Choi Hyun-ho ក៏មានទម្ងន់ ៥ ០០០តោនដែរ ហើយត្រូវបានលោក គីម អួតអាងថា មានសមត្ថភាពបំពាក់ជាមួយមីស៊ីលបានរហូតដល់ទៅ ៧០គ្រាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក គីម អំពាវនាវឲ្យកងកម្លាំងកូរ៉េខាងជើងពន្លឿនការរៀបចំសម្រាប់ព្រឹត្តិការណ៍សង្រ្គាម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


