ព័ត៌មានជាតិ
មន្ត្រីជំនាញ លើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ ចូលរួមលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ
មន្ត្រីជំនាញក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងសហគមន៍ នៃសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម ចូលរួមទប់ស្កាត់ និងលុបបំបាត់រាល់ទម្រង់ទាសភាព ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ និងការងារប្រកបដោយគ្រោះថ្នាក់។

ការជំរុញ និងលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងឱកាសដែលមន្ត្រីជំនាញក្រសួងការងារបានចុះផ្សព្វផ្សាយស្ដីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មលើកុមារគ្រប់រូបភាពជាបន្តបន្ទាប់នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម នៅខេត្តកណ្តាល ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដើម្បីលើកកម្ពស់ការចូលរួម ការយល់ដឹង និងសហការអនុវត្តច្បាប់ពីគ្រប់ភាគីពាក់ព័ន្ធនឹងការប្រឆាំងពលកម្មកុមារ ជាពិសេសនៅវិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម។

ជាមួយគ្នានេះដែរ មន្ត្រីជំនាញ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ រួមគ្នាប្ដេជ្ញាបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ និងរាយការណ៍រហ័សតាមរយៈ Hotline ១២៩៧ ឬ ១២៨៦ ក្នុងករណីការប្រើប្រាស់រាល់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ។

ពាក់ព័ន្ធបញ្ហានេះដែរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវយន្តការមួយចំនួន ដើម្បីពង្រឹងទប់ស្កាត់ និងបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មឡឥដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ក្នុងនោះដូចជា ចុះធ្វើអធិការកិច្ចតាមរោងចក្រ និងសិប្បកម្មឡឥដ្ឋជាប្រចាំ ដើម្បីធានាថាមិនមានការជួលកុមារធ្វើការជាផ្លូវការ។ អនុវត្តច្បាប់ចំពោះម្ចាស់សិប្បកម្មណាដែលល្មើសនឹងច្បាប់ការងារ។ អនុវត្តផែនការសកម្មភាពជាតិ ដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ដែលមានចំណុចសំខាន់ៗ ដូចជា ការអប់រំ ការពង្រឹងច្បាប់ និងការចូលរួមរបស់សហគមន៍។ សហការជាមួយអង្គការអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល និងសហគមន៍អន្តរជាតិ រួមមានអង្គការ ILO , អង្គការ UNICEF និងអង្គារ World Vision ក្នុងការផ្តល់ការអប់រំជំនួយ និងជំនាញជំនួសដល់កុមារ និងគ្រួសារ ដើម្បីកុំឱ្យពឹងផ្អែកលើចំណូលពីកុមារ។ បន្ថែមពីនេះ បានផ្តល់សេវាសុខភាព ការអប់រំ ដល់គ្រួសារ និងម្ចាស់សិប្បកម្មទប់ស្កាត់ការប្រើកម្លាំងកុមារ៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


