Connect with us

សន្តិសុខសង្គម

ជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជា-ថៃ បាន​ឆក់​យកជីវិតក្មេងស្រីអាយុ៣ឆ្នាំម្នាក់

បានផុស

នៅ

ជំនន់ទឹកភ្លៀងបានឆក់យកជីវិតក្មេងស្រីម្នាក់នៅតាមបណ្ដោយអូរព្រំដែនកម្ពុជា-ថៃ ដោយសារទឹកអូរហក់ឡើងភ្លាមៗ និងហូរមកលឿន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសាក្សីបានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុច អូរក្បាលស្ពាន ខាងមុខវត្តអូរជុំ ស្ថិតក្នុងភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានក្មេងពីរនាក់ដែលបងអាយុ ៥ឆ្នាំ និងប្អូនស្រីអាយុ ៣ឆ្នាំ បាននាំគ្នាចុះលេងទឹកអូរព្រំដែន ដែលនៅពេលនោះគឺទឹកនៅបាតអូរតែប៉ុណ្ណោះ។

ភ្លាមៗនោះដែរ ទឹកអូរបានជន់យ៉ាងខ្លាំង និងហូរមកលឿន ធ្វើឱ្យក្មេងដែលត្រូវជាបងទាញដៃប្អូនរត់ឡើងទៅលើប៉ុន្តែមិនអាចទប់នឹងកម្លាំងទឹកបានឡើយ បានធ្វើឲ្យរបូតដៃប្អូន និងហូរទៅតាមទឹកបាត់ស្រមោល ទើបមានការឆោឡោតែម្ដង។

នៅពេលនោះដែរទាំងប្រជាពលរដ្ឋ និងកម្លាំងសឹករងស្រុក បានចេញប្រតិបត្តិការស្វែងរកនៅតាមដងអូរ ទីបំផុតនៅវេលាម៉ោង១៨និង១០នាទីកម្លាំងចំរុះក្នុងស្រុកបានរកឃើញ សពកុមារីរងគ្រោះឈ្មោះ កុល ស៊ាវអ័រ អាយុ៣ឆ្នាំ ដោយបានទទួលមរណៈភាពហើយ។

អាជ្ញាធរនៅក្នុងតំបន់នោះបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមបណ្ដោយអូរព្រំដែនមេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការបណ្ដោយឲ្យក្មេងតូចៗចុះទៅលេងទឹកអូរ ព្រោះរដូវនេះទឹកជន់លឿនជាទីបំផុត បន្ទាប់ពីមានភ្លៀងធ្លាក់រួចដូច្នេះត្រូវបង្កើននូវការប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម