ព័ត៌មានជាតិ
៤ ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២២ ម៉ឺននាក់
ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២២ម៉ឺននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ ៩ម៉ឺននាក់។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា តាមរយៈការជំរុញទេសចរវ៉ាក់សាំង ក៏ដូចជាផ្អែកលើការប្រែប្រួលនិន្នាការទេសចរណ៍ថ្មី ដែលផ្តោតទៅលើទេសចរផ្ទៃក្នុងអាស៊ាន និងទេសចរដែលនៅជិត (Short Haul) រយៈពេលនៃការធ្វើដំណើរចន្លោះពី ៤ ទៅ ៥ម៉ោង ដូចជា ទីផ្សារកូរ៉េ និងទីផ្សារជប៉ុន ឥណ្ឌា អូស្រ្តាលី ជាដើម កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរ ៨០ម៉ឺននាក់ នៅចុងឆ្នាំ២០២២ នេះ។

ក្រសួងទេសចរណ៍ក៏បង្ហាញសុទិដ្ឋិនិយចំពោះទីផ្សារចិន នៅពេលដែលកូវីដ១៩ មានភាពធូរស្រាល។ ដោយឡែកទីផ្សារឆ្ងាយ (Long Haul) គឺជាគោលដៅយុទ្ធសាស្រ្តដែលក្រសួងទេសចរណ៍កំណត់ជាទីផ្សារទេសចរណ៍កម្រិតខ្ពស់ និងមានការចំណាយច្រើន ដែលមានដូចជាទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងមជ្ឈឹមបូព៌ា។
កម្ពុជាបានដាក់ឱ្យអនុវត្ត “ផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង” ថ្ងៃទី២៨ ខែតុលានេះ ដើម្បីចាប់ផ្តើមទទួលទេសចរអន្តរជាតិឡើងវិញ។ ការបើកទទួលភ្ញៀវទេសចរអន្តរជាតិអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កនោះឡើយ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍មានប្រសាសន៍ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្នបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តលើ “ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺក្ខវឹង-១៩”។
តាមរយៈការរៀបចំផែនការគ្រប់គ្រងគោលដៅទេសចរណ៍ក្នុងស្រុកសុវត្ថិភាព រដ្ឋាភិបាលបានដាក់ចេញនូវយន្តការទ្រទ្រង់នានាសំដៅធានាបាននូវសុវត្ថិភាពដល់គ្រប់ភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មទេសចរណ៍នៅតាមរាជធានីខេត្ត ក៏ដូចជាបន្តខិតខំរៀបចំ និងអភិវឌ្ឍផលិតផលទេសចរណ៍នៅតាមតំបន់ប៉ូលទេសចរណ៍សំខាន់ៗ ដើម្បីជំរុញការបង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ ដែលមានភាពទាក់ទាញសម្រាប់ទេសចរណ៍ផ្ទៃក្នុង និងទេសចរបរទេស៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


