Connect with us

ព័ត៌មានជាតិ

ធនាគារជាតិ និងដៃគូសហការបង្កើតយុទ្ធនាការ​បរិច្ចាគឈាម ក្រោមប្រធានបទ​«សង្គ្រោះជីវិតខ្ញុំ»

បានផុស

នៅ

ដោយមើលឃើញពីតម្រូវការឈាម ដើម្បីសង្រ្គោះអាយុជីវិត មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយការផ្គត់ផ្គង់ឈាមបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យ​ធនាគារ  និងសមាគមធនាគារកម្ពុជា បានសហការជាមួយមជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម រៀបចំយុទ្ធនាការបរិច្ចាគឈាម ក្រោមប្រធានបទ«សង្គ្រោះជីវិតខ្ញុំ»។ កម្មវិធីនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ អគារខេមរានី វិថីវិចិត្រសិល្បៈ ខណ្ឌជ្រោយចង្វារ ដោយមានអ្នកចូលរួមប្រមាណ ៧០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមលើនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងបរិច្ចាគថវិកាចំនួន ៤ម៉ឺនរៀលបន្ថែម សម្រាប់ឈាមមួយប្លោកជូនដល់មន្ទីរពេទ្យគន្ធបុប្ឋាផងដែរ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ក្រោមកិច្ចសហការពីស្ថាប័នទាំងបួន យុទ្ធនាការបរិច្ចាគឈាម«សង្គ្រោះជីវិតខ្ញុំ» មានគោលបំណងធំៗចំនួនបី គឺទី ១ កៀរគរការបរិច្ចាគឈាម ពីមជ្ឈដ្ឋាននានា ទី២ បរិច្ចាគថវិកាសប្បុរសធម៌ ដល់មន្ទីរពេទ្យគន្ធបុប្ឋា និងទី៣ លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាម។

លោកស្រី តិមា វិច្ឆិកាល សមាជិកគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ តំណាងលោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានថ្លែងថា ការចូលរួមពីគ្រប់កោសិការបស់សង្គមកម្ពុជា ក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះគឺជាចលនាសង្គ្រោះអាយុជីវិតរបស់ប្រជាជន និងកុមារ ដែលកំពុងមានតម្រូវការឈាមជាចាំបាច់ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា ដើម្បីរស់រានមានជីវិត។ លោកស្រី បានបន្ថែមផងដែរថា
«យុទ្ធនាការបរិច្ចាគឈាម និង ការបរិច្ចាគថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផានេះ នឹងវិវត្តក្លាយទៅជាចលនាជាតិ ដែលមានភាពសកម្មរស់រវើក និងរីកសាយភាយទូទាំងផ្ទៃប្រទេស ដើម្បីជាចំណែកនៃការចូលរួមលើកកម្ពស់មនសិការខ្មែរជួយខ្មែរ និងស្មារតីនៃវប្បធម៌ចែករំលែក ព្រមទាំងធានាឱ្យបាននូវខឿនសុវត្ថិភាពនៃ​     វិស័យសុខភាពសាធារណៈ ក្នុងគោលដៅអភិវឌ្ឍន៍គុណភាពធនធានមនុស្សដែលមានភាពធន់ និងរឹងមាំសម្រាប់អនាគតកម្ពុជា»។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ វិស័យហិរញ្ញវត្ថុបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ វិស័យនេះមានឫសគល់ នៅក្នុងការ បម្រើបេសកម្មសង្គម ដើម្បីធ្វើឱ្យប្រទេសមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព  និងបង្កើតឱកាសដល់ ប្រជាជនក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ  ដែលមានការការពារ អតិថិជន ដែលក្នុងន័យនេះវិស័យបានរួមចំណែក  ក្នុងការលើកកម្ពស់ និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅ ក្នុងប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម