ព័ត៌មានជាតិ
មជ្ឈមណ្ឌលបម្រើដល់វិស័យជនមានពិការភាព សម្រេចការសាងសង់បាន ៤០ភាគរយ
ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបាននឹងកំពុងសាងសង់មជ្ឈមណ្ឌលធំមួយ នៅលើផ្ទៃដី៦ហិកតា ដែលមានទីតាំងនៅស្រុកអង្គស្នួល ខេត្តកណ្តាល សម្រាប់បម្រើដល់វិស័យជន មានពិការភាពដែលនឹងដំណើរនាពេលឆាប់ៗខាងមុខនេះ។

ថ្លែងបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសស្ដីពី”ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈប្រកបដោយបរិយាបន្នសម្រាប់ជន ដែលមានពិការភាព” នៅព្រឹកថ្ងៃទី ២៣ ឧសភាលោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានមានប្រសាសន៍ថា បច្ចុប្បន្ននេះមជ្ឈមណ្ឌលបានសាងសង់រួចប្រមាណ៤០ភាគរយ ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំក្រោយ។

លោករដ្ឋលេខាធិការបានបន្តថា មជ្ឈមណ្ឌលនេះ មានអ្វីៗគ្រប់ទាំងអស់សម្រាប់បងប្អូនជនពិការយើង ដូចជាមណ្ឌលស្តារលទ្ធភាពពលកម្ម និងនីតីសម្បទា មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ហាងទំនើបសម្រាប់បងប្អូនជនមានពិការភាពលក់ដូរ ដោយជួលក្នុងតម្លៃថោកបំផុត ឬអត់គិតថ្លៃដែលនឹងបង្កើតការងារដល់ជនមានពិការភាពមានមុខរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ។
លោករដ្ឋលេខាធិការបានបន្ថែមថា ចំពោះការងារនេះលោកនឹងជួយសម្របសម្រួលជាមួយបងប្អូនជនមានពិការភាពដែលមានបំណងចង់រកទទួលទានពិតប្រាកដនៅពេលដែលមជ្ឈមណ្ឌលបានសាងសង់រួចរាល់នាពេលខាងមុខនេះ។

ប៉ុន្តែយ៉ាងណាក៏ដោយ លោករដ្ឋលេខាធិការបានអំពាវនាវដល់បងប្អូនមានពិការភាពទាំងអស់ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានល្អប្រសើរថែមទៀត ដើម្បីចូលរួមប្រកួតប្រជែងទីផ្សារការងារ ព្រោះថាបើមិនមានសមត្ថភាពទេ នឹងមិនមានទីផ្សារការងារឡើយ។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា បច្ចុប្បន្ននេះមានបងប្អូនជនមានពិការភាពចំនួន៣៦២១នាក់ កំពុងបម្រើការងារនៅតាមក្រសួងស្ថានប័នរបស់រដ្ឋាភិបាល និងប្រមាណ៥២៣៥នាក់ទៀត កំពុងធ្វើការនៅតាមរោងចក្រសហគ្រាសចំនួន ២០៤រោងចក្រ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


