ព័ត៌មានជាតិ
អាជ្ញាធរព្រះសីហនុចុះស្ដារប្រឡាយ អូរជិត ៣០ គីឡូម៉ែត្របង្ការជំនន់ទឹកភ្លៀង
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានចុះស្ដារប្រព័ន្ធអូរ ប្រឡាយជិត៣០គីឡូម៉ែត្រ ឡើងវិញដើម្បីបញ្ចៀសការជន់លិចដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាឆ្នាំនេះ។

ការចុះស្ដារប្រឡាយ អូរ នៅពេលនេះកាន់តែប្រែក្លាយខេត្តនេះ ឱ្យមានសោភ័ណភាព និងអនាម័យបរិស្ថានល្អប្រសើរ។
កន្លងមកខេត្តព្រះសីហនុតែងតែទទួលរងនូវការជន់លិច នៅពេលមានជំនន់ទឹកភ្លៀងម្ដងដោយសារតែមានការកើនឡើងយ៉ាងគំហុកនៃការវិនិយោគបានធ្វើឱ្យមាន ការកកស្ទះនូវសំរាមជាច្រើនតាមប្រព័ន្ធលូមួយចំនួនក្នុងខេត្ត ដែលបង្កជាបញ្ហាលំបាកដល់ការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ លោក បូរី វង្សសានិត បានឱ្យដឹងថា អាជ្ញាធរពាក់ព័ន្ធបានខិតខំប្រឹងប្រែងរកដំណោះស្រាយល្អប្រសើរមួយចំនួន ដូចជា ការស្តារប្រព័ន្ធលូដែលមានសំរាមកកកុញ ជួសជុសប្រពន្ធ័លូដែលខូចខាត និងរៀបចំប្រព័ន្ធបណ្តាញលូថ្មីមួយចំនួនទៀត ដែលមានប្រវែងសរុប២៧គីឡូម៉ែត្រនៅតាមតំបន់នានាក្នុងខេត្តព្រះសីហនុ ដើម្បីបញ្ចៀសការជន់លិចលំនៅឋានប្រជាពលរដ្ឋ។
អាជ្ញាធរបានចាប់ផ្ដើមស្ដារអូរប្រឡាយត្រឡប់មកវិញ ដែលមានចំនួន៥ខ្សែ ប្រវែងសរុប២៧គីឡូម៉ែត្រ ដើម្បីបញ្ចៀសការលិចលង់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ជាលទ្ធផលនៃការស្ដារកន្លងមកនេះ កាលពីឆ្នាំមុនក៏មានភ្លៀងធ្លាក់ច្រើនដែរ ប៉ុន្តែការលិចលង់ត្រូវបានកាត់បន្ថយ។

លោកប្រធានមន្ទីរ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានលំនៅឋាននៅតាមបណ្ដាអូរប្រឡាយ សូមកុំចាក់ដីលុបតាមមាត់ប្រឡាយ កុំសាង សង់សំណង់រឹងនានាទៅលើអូរប្រឡាយ កុំទុកដាក់សំរាមនៅតាមមាត់ប្រឡាយ ជាពិសេស សំបកដប ថង់ប្លាស្ទិក ព្រោះរបស់ទាំងនេះជាបច្ច័យអាក្រក់ធ្វើឱ្យមានការកកស្ទះប្រព័ន្ធលូ ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរក្នុងមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាឱ្យខេត្តព្រះសីហនុ នៅតែមានភាពស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិន៕

អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន