Connect with us

ព័ត៌មានជាតិ

៣ គណបក្ស គ្រោងរៀបចំហែក្បួន​ធំ នៅថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត ស្អែកនេះ

បានផុស

នៅ

នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ​​ស្អែកនេះ គឺជាថ្ងៃបិទយុទ្ធនាការនៃ ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ហើយ​ក្នុងនោះនៅរាជធានីភ្នំពេញ មានគណបក្សចំនួន៣ គ្រោង​នឹងរៀបចំហែក្បួនឃោសនាធំ គឺគណបក្ស​ប្រជាជន​កម្ពុជា គណបក្សភ្លើងទៀន និងគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​លុន ឆេងកៃ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ​ បានប្រាប់ “កម្ពុជាថ្មី​” ថា សម្រាប់ថ្ងៃទី០៣ ខែមិថុនា ដែលជាថ្ងៃបិទបញ្ចប់នៃ ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅរាជធានីភ្នំពេញមានគណបក្សច្រើនគ្រោងនឹងរៀបចំហែរក្បួនធំៗ ហើយគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ នឹង​បើកកិច្ចប្រជុំ​ដើម្បីចែកការងារគ្នា ផងដែរ។

​លោក ​លុន ឆេងកៃ​ បានឱ្យដឹងបន្ថែមថា គណបក្ស​ដែលគ្រោងហែរក្បួននេះរួមមាន ​គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សភ្លើងទៀន ជាដើម ហើយសកម្មភាពហែរឃោសនានៅថ្ងៃចុងក្រោយនេះ គណបក្សនីមួយៗអាចនឹងធ្វើសកម្មភាពរហូតដល់ម៉ោង ១០យប់។​

បើតាមព័ត៌មានដែល “កម្ពុជាថ្មី” ទទួលបាន នៅថ្ងៃទី០៣ ខែមីថុនា ដែលជាថ្ងៃចុងក្រោយនៃ យុទ្ធនាការឃោសនាបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា​ គ្រោងនឹងជួបជុំគ្នានៅផ្លូវ៦០ ម៉ែត្រ ​ស្ថិតក្នុងខណ្ឌមានជ័យ។ គណបក្សភ្លើងទៀន គ្រោងជួបជុំគ្នា នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្បែរបុរីប៉េងហួត។ គណបក្សខ្មែររួបរួមជាតិ គ្រោងជួបជុំគ្នានៅក្បែរមជ្ឈមណ្ឌលសន្និបាត OCIC រង្វង់មូលនាងមច្ឆា​។ នេះបើតាមការបញ្ជាក់ពីលោក រុន ​មាត្រា អ្នកនាំពាក្យគណបក្ស។

ចំណែកលោក ញៀន ​រ៉ាដែន អ្នកនាំពាក្យ គណបក្សហ្វ៊ុនស៊ិនប៉ិច បានអះអាងថា នៅថ្ងៃស្អែកនេះ គណបក្សមិនមានគម្រោងហែក្បួនធំនៅរាជធានីភ្នំពេញទេ គឺគណបក្សគ្រោងរៀបចំហែនៅតាមមូលដ្ឋានតាមខេត្តនានា ហើយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នឹងដឹកនាំការហែក្បួនឃោសនា និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង។​​

បើតាមគម្រោងរបស់ គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់​គណបក្សប្រជាជនកម្ពុជា គ្រោងធ្វើសកម្មភាពហែក្បួននៅច្រើនទីតាំងក្នុងរាជធានីភ្នំពេញ ក្នុងនោះមាននៅផ្លូវ៦០ម៉ែត្រ នៅមន្ទីរគណបក្សខណ្ឌដង្កោ នៅទីលានប្រជាធិបតេយ្យខណ្ឌឬស្សីកែវ នៅតាមបណ្ដោយផ្លូវ១៨៥០​ ខណ្ឌសែនសុខ នៅជុំវិញបរិវេណ​រង្វង់មូលនាង​មច្ឆា ខណ្ឌជ្រោយ​ចង្វារ នៅបុរីបឹងសំរោង ផ្លូវជាតិលេខ៥ ខណ្ឌព្រែកព្នៅ នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅបរិវេណបុរីសង្ឃឹមថ្មី ខណ្ឌកំបូល សរុបអ្នកចូលរួមចំនួន ​៤៦ ៨៣០ នាក់ រថយន្តតន្ត្រី ១គ្រឿង រថយន្ត ១ ០០២ ​គ្រឿង កង់បី ២ ៤៩៦ ​គ្រឿង និងម៉ូតូចំនួន ១៣ ៦២៥ គ្រឿង។

គណបក្សភ្លើងទៀន គ្រោងជួប​ជុំគ្នា នៅទីតាំងទល់មុខបេនឡានស៊ុយសុផាន ផ្លូវជាតិលេខ១ ដែលគ្រោងមនុស្សចូលរួមចំនួន ១ ៥០០ ​នាក់ រថយន្ត ៥០គ្រឿង កង់បី ៣០គ្រឿង ម៉ូតូ ១០០គ្រឿង។

​គណបក្សខ្មែររួបរួមជាតិ គ្រោងជួបជុំគ្នានៅចំណីមាត់ទន្លេ ស្ថិតនៅ ភូមិដើមគរខាងត្បូង សាលពិពណ៌ OCIC ​ដែលគ្រោងមានអ្នកចូលរួមពី ៩០០ ទៅ ១ ០០០ នាក់ រថយន្ត ៣០ ទៅ ៥០គ្រឿង កង់បី ៤៥​ ទៅ ៥៥គ្រឿង និងម៉ូតូ ២៥០​ ទៅ ៣០០គ្រឿង៕

អត្ថបទ៖ ​​កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

អាមេរិក ប្រកាសដកខ្លួនចេញពីអង្គការ យូណេស្កូ សាជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចខណ្ឌចំការមនបង្រា្កបទីតាំងឆបោកតាមអនឡាញឃាត់ខ្លួនមនុស្សប្រុសស្រី១២៧នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បានលេសទៀតហើយ! ថៃ ពង្រឹងកម្លាំងសន្តិសុខនៅតាមព្រំដែន ព្រោះទេសចរខ្មែរទៅលេងប្រាសាទតាមាន់ធំច្រើនពេក

Sokha Hotels

ព័ត៌មានពេញនិយម