Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តរតនគិរី ប្រជាពលរដ្ឋទូទៅ អញ្ជើញទៅបោះឆ្នោត បំពេញកាតព្វកិច្ចពលរដ្ឋពេញសិទ្ធិ

បានផុស

នៅ

នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី រួមជាមួយប្រជាពលរដ្ឋទូទៅ បានអញ្ជើញទៅបំពេញកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋខ្មែរ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ ក្នុងនោះមានការិយាល័យចំនួន៥ ក្នុងមណ្ឌលសាលាបឋមសិក្សាឡាបានសៀក ស្ថិតនៅក្នុងភូមិអូរកន្ទល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោកអភិបាលខេត្ត មានក្តីសប្បាយរីករាយ ដែលបានបំពេញកាតព្វកិច្ចរួចរាល់ ក្នុងនាមជាពលរដ្ឋមួយរូប សម្រាប់ឃុំ-សង្កាត់ និងរាជរដ្ឋាភិបាលកម្ពុជា។

លោកបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងសម្រេចចិត្តឱ្យច្បាស់ ដើម្បីជ្រើសរើសមេឃុំ-ចៅសង្កាត់ ដែលខ្លួនស្រឡាញ់គាំទ្រពេញចិត្តពេញថ្លើម ពិសេស បន្តអភិវឌ្ឍន៍ភូមិ-ឃុំ-សង្កាត់ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា នៅទូទាំងខេត្តរតនគិរី មានការិយាល័យបោះឆ្នោតចំនួន ២៨៧ ការិយាល័យ និងមានប្រជាពលរដ្ឋដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ១០៩ ៤៨៤ នាក់៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម